ភ្នំពេញ ៖ ជនស៊ីវិលមួយក្រុម ដែលជាកូនចៅនិងជាក្រុមការងារ របស់មេកាងឆ្នោតខុសច្បាប់ ដែលមានយីហោ ឬ នាមសម្ងាត់ 888 នៅតែបន្តអុកឡុកនៅក្នុងរាជធានីភ្នំពេញ តាមផ្ទះដែលមានកត់ឆ្នោត ដោយពួកគេបាន ប្រើឈ្មោះថ្នាក់ដឹកនាំ និងសមត្ថកិច្ច កម្លាំងប៉ូលិស និងកម្លាំង អាវុធហត្ថ មកប្រើប្រាស់ជាដើម ក្នុងគោលបំណងឱ្យ អ្នកកត់ឆ្នោតនោះ កត់បានលុយរួចបោះមកមេពួកគេ ។ជាក់ស្ដែងក៏លេចនូវសំឡេងរូបភាពជាថ្មី មនុស្សមួយក្រុម បានមកសម្លុត និងពន្យល់រៀបរាប់ ដល់អ្នកកត់ឆ្នោតម្នាក់ នៅខណ្ឌសែនសុខ ថ្ងៃទី០៩ និង១០ ខែកក្កដា ឆ្នាំ២០២០ ដោយពួកគេអះអាង កន្លែងដែលកត់ឆ្នោតខុសច្បាប់ទាំងឡាយណា ដែលមានស្លាក« 888 » ជាសម្គាល់នៅពីមុខផ្ទះ គឺគ្មានសមត្ថកិច្ចណាមួយហ៊ានចូលមកឆាឆៅ នោះទេ ទាំងប៉ូលិសនិងអាវុធហត្ថ ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ