កំពង់ធំ៖ នៅថ្ងៃទី8 ខែកក្ដដា ឆ្នាំ2020 ដោយមានករណីហឹង្សាបានកើតឡើងផ្អើលអស់ម៉ូតូឌុបនឹងអ្នកលក់នៅតាមរមនីយដ្ឋាន ជើងភ្នំសន្ទុកស្មានតែចោរប្លន់ តាមការពិតនៅពេលដែលមកដល់កន្លែងកើតហេតុទើបឃើញលោកវរសេនីយ៍ឯកយី សំអូន មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ វ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលរមនីយដ្ឋានភ្នំសន្ទុកសោះ មូលហេតុ មកពីលោកវរសេនីយ៍ឯកយី សំអូន បើកឡានហួសបារ៉ាសលក់សំបុត្រ បានជនរងគ្រោះឈ្មោះប្រាក់ សុប៊ុន ហៅទី ជាអ្នកគ្រប់គ្រងនៅរមនីយដ្ឋានភ្នំសន្ទុក ជិះម៉ូតូតាមយកលុយចំនួន1000រៀល ក្នុងមួយនាក់គិតតែ1000រៀលទេ ហើយនៅក្នុងឡានលោកយី សំអូន មានបីនាក់ លោកយី សំអូន ប្រពន្ធ នឹងម្ដាយរបស់លោក នៅពេលនោះជនរងគ្រោះក៏បានលើកដៃសំពះគោរពត្រឹមត្រូវ ហើយសុំលុយថ្លៃអនាម័យគ្នាបីនាក់សុំ3000រៀល ស្រាប់តែលោកយី សំអូន បានប្រាប់ជនរងគ្រោះថា ហែងមិនមើលស្លាកលេខ ខ ម ទេអី ជនរងគ្រោះក៏បានប្រាប់លោកយី សំអូន ថា នៅកន្លែងនេះលើកលែងតែ ជនពិកានឹងកូនក្មេង ហើយនឹងអ្នកមានបេសកម្ម ក្រសួងនឹងមន្ទីទេសចរណ៌ មិនអោយយកលុយទេ ក្រៅពីនោះគឺយកទាំងអស់ ដើម្បីយកលុយចំនូលនោះមកអោយថ្លៃអនាម័យកម្មករដែលសំអាត នៅរមនីយដ្ឋានភ្នំសន្ទុកហ្នឹងឯង ។ប្រកែងមួយពីរៗ លឺដល់ម្ដាយរបស់លោកយី សំអូន ដែលជិះឡានជាមួយគ្នា ក៏បានសួរនាំទៅជនរងគ្រោះថារឿងអី នៅពេលនោះលោកយី សំអូនបានស្រែកប្រាប់ម្ដាយរបស់លោកថា មិនបាច់អោយលុយវាទេ បើហ៊ានតែអោយរឿង ជនរងគ្រោះក៏បានសួរទៅម្ដាយលោកយី សំអូនថាគាត់ធ្វើការអីសំដីរបស់គាត់កាចម្លេះ គ្រាន់តែលឺជនរងគ្រោះសួរទៅម្ដាយរបស់លោកចឹង ស្រាប់តែលោកមេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ រូបនេះបានចុះមកវ៉ៃ ជនរងគ្រោះ តែម្ដងរហូតមានដកកាំភ្លើងខ្លី តែត្រូវបានប្រពន្ធរបស់លោកយកកាំភ្លើងទៅទុកក្នុងឡាន វិញ ជនរងគ្រោះក៏បានយកទូរស័ព្ទមកថត តែត្រូវបានលោកយី សំអូន ចុះមកឆក់យកទូរស័ព្ទពីដៃ ហើយបើកឡានរត់ទៅបាត់ ប្រជាពលរដ្ធដែលរស់នៅទីនោះធ្លាប់បានស្គាល់លោកយី សំអូន ថានេះជាលើកទីពីរហើយដែលលោកយី សំអូន មានរឿងនៅរមនីយដ្ឋានភ្នំសន្ទុកនេះ លើមុនករណីលួចយកព្រះរបស់លោកតា ស ម្ដងរួចមកហើយ ដូច្នេះប្រជាពលរដ្ធសូមសំណមពរ ទៅលោកឧត្តមសេនីយ៌ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា មេត្តាចាត់វិធានការលើករណីនេះផងទាន៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ