ខេត្តសៀមរាប ៖មេឈ្មួញដឹកជព្ជួានបទល្មើសឈើខុសច្បាប់ ឈ្មោះ ហ៊ុល ចាប់ផ្ដើមធ្វើសកម្មភាពដឹកជព្ជួានឈើលេខ២យ៉ាងអនាធិបតេយ្យលើដងផ្លូវជាតិនិងសម្រុកចូលខេត្ត យ៉ាងរលូនមិនឃើញមាអាជ្ញាធរមានសម្ថតកិច្ចនិងមន្រ្តីជំនាញ រដ្ខបាលព្រៃឈើណាធ្វើការបង្រ្កាប ទោះជាដឹកមកដាក់នឹងមុខទីស្នាក់ការក៍គ្មានមន្រ្តី ជំនាញណាមួយបង្រ្កាបដែរ។ឃើញទង្វើលបែបនេះហើយទើបគេហ៊ានដាក់ការសង្ស័យថា.!មន្រ្តីទាំងនេះបានត្រូវថ្នាំសន្តំនៃប្រាក់ដុល្លារបស់មេឈ្មួញដឹកឈើដុះស្លែរ ឈ្មោះហ៊ុលនិងឈ្មួញឯទៀតរួចអស់ទៅហើយ ទើបមិនមានមន្រ្តីឬស្ថាបន័ពាក់ពន្ធ័ក្នុងខេត្តចេញមុខបង្រ្កាប។បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់សូមមិនបព្ចេាញឈ្មោះបានលួចខ្សឹបប្រាប់ក្រុមអ្នកសារព័ត៍មានយើងថាខេត្តសៀមរាប សព្វថ្ងៃមានមេឈ្មួញដឹកជព្ជួានឈើខុសច្បាប់ច្រើនណាស់ដឹកឈើសម្រុកចូលក្នុងខេត្តដើម្បី ចែកចាយតាមបណ្ដារ( ដេប៉ូ)មួយចំនួននិងប្រព្រិត្តទៅយ៉ាងរលូនក៍ដោយសារតែមានការបើកភ្លើងខៀវ ពីមន្រ្តីគ្រោៈៗក្នុងខេត្ត ជាអ្នកឃុបឃិតចូលដៃចូលជើងជាមួយក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់។ជាក់ស្ដែងនៅវេលាម៉ោង៤ ទាប់ភ្លឺត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២០នេះបើតាមការបព្ជាក់ពីតៃកុងដឹកឈើ បានអោយដឹងថា ឈើដែលពួកគេដឹកនោះគឺជារបស់លោក ហ៊ុល ដែលយកទៅចែកចាយតាមដេប៉ូនៅក្នុងខេត្តសៀមរាប។មហាជនក៍ជាពលរដ្ឋក្នុងខេត្តសៀមរាបនិងរងចាំមើល.!ថា លោក ម៉ុង ប៉ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមានសម្ថតភាព ឬអសម្ថតភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប់ក្រុមឈ្មួញប្រព្រិត្តបទល្មើសឈើខុសច្បាប់ឈ្មោះ ហ៊ុល និងឈ្មួញឯទៀតបានដែរឬយ៉ាងណា.?។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ