(កណ្តាល)៖ រដ្ឋបាលឃុំ/សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៦៦ របស់ខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។លទ្ធផលចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងពិធីប្រគល់-ទទួល ប័ណ្ណសរសើរ លិខិតសរសើរជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងការប្រឡងប្រណាំការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ដែលប្រព្រឹត្តទៅក្រោមវត្តមានដឹកនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ពិធីនេះដែលក៏មានការចូលរួមពី លោក-លោកស្រីអភិបាលរងខេត្ត ,លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ,លោកមេបញ្ជាការសឹករងខេត្ត ,លោកអភិបាលក្រុង/ស្រុក ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ ,លោក-លោកស្រីមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ ។បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។ឡើងអានរបាយការណ៍បូលសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៩ និងលោកនាយករដ្ឋបាលសាលាខេត្តឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកា ជូនដល់លោក-លោកស្រីមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទទួលបានជ័យលាភី ។ រដ្ឋបាលឃុំ/សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានចំណាត់ថ្នាក់លេខ១មានចំនួន៦៦ លេខ២ចំនួន៥៤ និងលេខ៣ចំនួន០៧ ។ក្រោយពីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិការួចមក ឯកឧត្តម អភិបាលខេត្ត ក៏បានមានមតិសំណេះសំណាល និងធ្វើការផ្តាំផ្ញើ ដល់លោកមេឃុំ លោកមេប៉ុស្តិ៍ ដែលជាអ្នកនៅផ្ទាល់តាមមូលដ្ឋានត្រូវរួមគ្នាបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ធ្វើឲ្យពួកគាត់រស់នៅក្នុងភាពសុខសានដោយពុំមានការភ័យខ្លាច ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ