ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចុះឆែកឆេរ​ទីតាំង​បញ្ចាំ៣កន្លែង​នៅ​ឃុំលំពង់ ស្រុកបាទី រឹបអូសរថយន្ត១គ្រឿង និង​ម៉ូតូ​១០គ្រឿង តែម្ចាស់ទីតាំងអត់មានបញ្ហា
Tue,09 June 2020 (Time 04:36 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1045នាក់)


យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាល​ស្រុកបាទី​បាន​ឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ដឹកនាំដោយ​លោក ហ៊ិន សុខខេង ស្នងការរងទទួលផែនការងារ​ព្រហ្មទណ្ឌ ក្រោម​ការ​សម្រប​សម្រួល​របស់​លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​តាកែវ បាន​ចុះឆែកឆេរ​ទីតាំង​ទទួល​បញ្ចាំ​ចំនួន៣ទីតាំង ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំលំពង់ ស្រុកបាទី ដោយ​ដកហូត​រថយន្ត​ និង​ម៉ូតូ ជាង១០គ្រឿងដែលខ្លះ​គ្មាន​ឯកសារ​ត្រឹម​ត្រូវ។

តែយ៉ាងណាក៏ដោយ ម្ចាស់ទីតាំង​បញ្ចាំទាំង​៣នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់ខ្លួន​ទេ ខណៈ​សំណុំ​រឿងនេះ​ត្រូវ​បានធ្វើ​របាយការណ៍​បញ្ជូនទៅ​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត និងសាលា​ដំបូង​ខេត្ត​តាកែវ​រួចហើយ។

តាមរបាយការណ៍ រថយន្ត និង​ម៉ូតូទាំង​ជាង​១០គ្រឿងដែលដកហូត​នោះ​រួម​មាន៖

– រថយន្ត ១គ្រឿង ម៉ាក​ហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7286 (គ្មានឯកសារ)
– ម៉ូតូកង់បី ១គ្រឿង ពាក់​ស្លាកលេខ កណ្តាល 1N-0349 (គ្មានឯកសារ)
– ម៉ូតូ C125 ស៊េរីឆ្នាំ ២០២០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-1457 (គ្មានឯកសារ)
– ម៉ូតូ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-0740
– ម៉ុតូ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-5318
– ម៉ូតូ C125 ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ កណ្តាល 1N-6143
– ម៉ូតូ ស៊ុយស៊ូគីលេត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HC-7131 (គ្មានឯកសារ)
– ម៉ូតូ C50 ជ្រុង (២គ្រឿង) ពណ៌ ទឹកប៊ិច គ្មាន​ស្លាកលេខ (គ្មានឯកសារ)
– ម៉ូតូ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-6241
– ម៉ូតូ C125 ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់​ស្លាកលេខ តាកែវ 1G-7192
– ម៉ូតូ C125 ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-4670 (ប្រគល់ជូនម្ចាស់ផ្ទះវិញ)៕

សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ