ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រីទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវ សមត្ថកិច្ចមិនហ៊ានបង្ក្រាប!
Thu,04 June 2020 (Time 10:56 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1085នាក់)


កំពង់ចាម៖ទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួត ហៅ ទ្រី អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប។
ទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រី ស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រី ដ៍ធំកន្លែងមួយនេះ បានធ្វើការបើកលេងជាយូរណាស់មកហើយ អាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការណែនាំម្ដងរួចហេីយ នឹងធ្វេីកិច្ចសន្យា តែមិនញញ្ញេីតទាល់តែសោះ មានមនុស្សចូលលេងកាន់ច្រេីន ថ្ងៃខ្លះរកតែផ្លូវដេីរសឹងមិនបានផង ព្រោះថាមានចតម៉ូតូយ៉ាងអនាធិបតេយ្យ ពាសពេញផ្លូវនៅទីតាំងអនឡាញប្រជល់មាន់ហាងលក់កាហ្វេនេះ ដោយមិនគិតពី ភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។
ប្រជាពលរដ្ឋជាច្រើននៅទីនោះ សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលខេត្ដ និង ឯកឧត្ដម ឧត្ដមសេនីយ៍ទោឯម កុសលស្នងការខេត្ដកំពង់ចាម សូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ ចំពោះមន្ត្រីក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផងទាន ដើម្បីជៀសវាងនូវករណីអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិឃុំ។
បេីតាមភាពជាក់ស្ដែងនោះសព្វថ្ងៃគឺនៅបេីកលេងដំណេីរការជាធម្មតា។
ពលរដ្ឋរិះគន់ថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយយ៉ាងមើលទៅទើបមិនហ៊ានបង្ក្រាបមួយកន្លែងនេះឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការ​គាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិឃុំ ត្រង់ដែលទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រី បាននឹងកំពុងបើកលេងរាល់ថ្ងៃ។
ស្របពេលនេះ ប្រមុខរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមិនអោយជូបជុំគ្នាខណះជំងឺកូវីដ.១៩កំពុងរាតត្បាតលេីសកលលោក។
តែបែរជាទីតាំងអនឡាញប្រជល់មាន់ដ៍ធំមួយកន្លែងទល់មុខផ្សារផ្អាវហាងលក់កាហ្វេជ្រកក្រោមស្លាកយីហោឈុន ហួតហៅ ទ្រី ដ៍ធំមួយកន្លែង ដែលមានទីតាំងក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្ដកំពង់ចាម កំពុងប្រមូលផ្ដុំទៅដោយមនុស្សនិងក្រុមអ្នកញៀនល្បែងយ៉ាងច្រេីនកុះករទៅវិញ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ