ភ្នំពេញ : ក្រោយការផ្ទុះមេរោគcovid19 ភ្ញៀវទេសចរណ៍ បានចាប់ផ្ដើមវិលត្រឡប់មកកម្ពុជាវិញហើយ ដែលយ៉ាងហោចណាស់មាន៦ជើងហោះហើរពីកូរ៉េ និងចិនបានមកដល់អាកាសយានដ្ឋានភ្នំពេញ ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែមិថុនា នេះថា ក្រសួងបានរៀបចំកន្លែងស្នាក់សំចតបណ្ដោះអាសន្ន នៅវិទ្យាល័យហ៊ុនសែនជម្ពូវ័នដោយទូទាត់លុយសម្រាប់ពួកគេទាំងនោះ តែមិនយកលុយពីពលរដ្ឋខ្មែរទេ ។លោកស្រីបានថ្លែងថា «មន្ដ្រីក្រុមការងារអន្ដរក្រសួង បានធ្វើការងារជាមួយសាលារាជធានីភ្នំពេញ ទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយ ដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ ក៏មានពលករខ្មែរធ្វើការនៅកូរ៉េផងដែរ ក្នុងចំណោម៦ ជើងហោះហើរនៅថ្ងៃនេះ»។លោកស្រីបញ្ជាក់ថា «កន្លងមកនៅរាជធានីភ្នំពេញ យើងមានកន្លែងត្រួតពិនិត្យសុខភាព នៅក្នុងទ័ពអាកាស ជាប់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលមានចំនួន១០០គ្រែ និងមណ្ឌលសុខភាពនៅចាក់អង្រែក្រោមចំនួន១០០គ្រែ ហើយសម្រាប់វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មានចំនួន២០០គ្រែ ដូចនេះយើងមានចំនួន៤០០គ្រែ សម្រាប់ទទួលអ្នកដំណើរ ដែលត្រូវមកពិនិត្យសុខភាព , ក្នុងនោះអ្នកដំណើរជាជនជាតិខ្មែរ មិនតម្រូវឱ្យមានការបង់ប្រាក់ទេ ដោយឡែកជនបរទេស តម្រូវឱ្យគាត់បង់ថ្លៃស្នាក់នៅ និងចំណាយផ្សេងៗពេលបញ្ជូនពួកគាត់ ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារ» ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ