ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ២នាក់ និង រឹបអូសគ្រឿងញៀនជិត ៣គីឡូក្រាម នៅភ្នំពេញ
Wed,03 June 2020 (Time 10:02 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1235នាក់)


ភាគីវៀតណាម៖ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចយោធាការពារ ព្រំដែនវៀតណាមខេត្តឡុងអាង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធ នៅចំណុចទល់មុខ ច្រកអន្តរជាតិ ប៊ិញហៀប- ព្រៃវល្លិ៍(ខេត្តស្វាយរៀង-ឡុងអាង) លទ្ធផល:
- ឃាត់មនុស្ស១នាក់ ឈ្មោះ ត្រិន ទួនខាញ់ ភេទប្រុស ជនជាតិវៀតណាម ។
- ដកហូត : គ្រឿងញៀនប្រភេទ ទម្ងន់ ២០.៨គ.ក្រ និងអាវុធខ្លី ៣ដើម ។

ភាគីកម្ពុជា៖ បន្ទាប់ពីបានទទួលព័ត៌មានពីភាគីវៀតណាមរួចមក នៅថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួល របស់លោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាជ្រាវ ស៊ើបអង្កេត បន្តនៅគោលដៅ ផ្ទះលេខ ៨០ ផ្លូវលេខ១០ បុរីប៉េងហួត ភូមិព្រែកលាប សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
 ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
1. ឈ្មោះ ឯក សារិទ្ធ ភេទប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិខ្មែរ (អ្នកដឹកជញ្ជូនគ្រឿងញៀនទៅវៀតណាម)
2. ឈ្មោះ សួន គីមបូរ ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ(អ្នកជួញដូរ)
 ចាប់យកសារធាតុញៀនសរុបទម្ងន់ ២៤៦០.១៤ក្រាម រួមមាន ៖
1) ហេរ៉ូអ៊ីន(Heroin) ទម្ងន់ ២១៣៥.៥៧ក្រាម,
2) មេតំហ្វេតាមីន(ICE) ទម្ងន់ ៤.៦៨ក្រាម,
3) អ៊ិចស្តាស៊ី (MDMA) ទម្ងន់១៥៦.៥២ក្រាម,
4) កេតាមីន(Ketamine) ទម្ងន់ ១០.៩១ក្រាម,
5) នីមេតាហ្ស៊េបាម ទម្ងន់២៧៥.១៨ក្រាម,
6) សារធាតុគីមីផ្សំផ្សេងទៀត ទម្ងន់ ២៨៧.២២ក្រាម
 ចាប់យកសម្ភារៈ រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង, អាវុធខ្លី ១ដើម និង អាវុធវែង ១ដើម ។(ដោយ មន្ទីរប្រឆាំងគ្រឿងញៀន)
សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ