ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបងពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកគាស់ក្រឡ និងមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ក្រឡនាពេល ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ញឹក សារ៉ែន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀត រវាងថ្នាក់លើ និងថ្នាក់ក្រោម ជាមួយបណ្តាមន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍពាក់ព័ន្ធនានា និងរដ្ឋបាលឃុំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។។ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអំ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ។សូមជម្រាបជូនថាពិធីនេះបាន បញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបង និងប្រកាសតែងតាំងលោក ញឹក សារ៉ែន អតីតប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត សាលាខេត្ត ជាអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ផងដែរ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ