(ខេត្តតាកែវ) ៖ កាលពីពេលថ្មីៗនេះដែរដោយមានការចុះផ្សាយតាមប្រព័ន្ធ facebookពីរឿងបញ្ហាល្បែងស៊ីសងក្នុងស្រុកអង្គរបូរីដែលលួចឆ្មក់លេងរហូតនោះ នៅរសៀលថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2020 នេះ បើយោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរីថ្មី បានឲ្យដឹងថា លោកបានបញ្ជារកម្លាំងពិសេស ចុះទៅធ្វើការបង្ក្រាបក្រុមអ្នកលេងល្បែងជល់មាន់នៅតាមទួលនានា យ៉ាងអនាធិបតេយ្យតាមបណ្ដឹងរបស់ពលរដ្ឋ។លោកអធិការស្រុកអង្គរបូរី បានថ្លែងថា ក្រុមអ្នកលេងជល់ មាន់ហាក់បីដូចជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយកម្លាំងមិនទាន់និងទៅដល់គោលដៅផង ពួកគេបាននាំគ្នារត់បាតជើងសព្រាតគ្រប់ៗគ្នា គឺបានបន្សល់ទុកនៅតែសម្ភារៈមួយចំនួនតែប៉ុណ្ណោះ។យ៉ាងណាក៏ដោយ លោកអធិការស្រុក ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ រាល់កិច្ចសហការបស់បងប្អូនពលរដ្ឋដែលបានជួយផ្ដល់ព័ត៏មានជូនដល់ក្រុមសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចរបស់លោកនៅតែបន្តចុះបង្ក្រាបទៀត បើសិនមានក្រុមអ្នកលេងជល់មាន់ទាំងនោះនៅតែបន្ត។គួរបញ្ជាក់ថា ការចុះបង្ក្រាបល្បែងជល់មាន់ខាងលើស្ថិតនៅក្នុងភូមិរកា ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយចាប់យកសម្ភារៈវត្ថុតាងមួយចំនួន តែមិនមានការឃាត់ខ្លូនមនុស្សទេដោយសាពួកគាត់រត់ចែកផ្លូវគ្នាអស់ហើយ។ជាចុងក្រោយលោកអធិការស្រុកអង្គរបូរីសូមអរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ជូននិងសហការជាមួយសមត្ថកិច្ចដើម្បីចុះបង្ក្រាបនៅល្បែងនានាក្នុងភូមិសាស្រ្តស្រុកអង្គរបូរីទាំងមូលផងដែរ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ