ពួកឈ្មួញសម្រុកដឹកជញ្ជូនឈើខុសច្បាប់ពីដែនជម្រកសត្វព្រៃឡង់ខេត្តស្ទឹងត្រែង ចូលមកភូមិសាស្ត្រនានាក្នុងទឹកដីស្រុកសំបូរ មិនរំខានសមត្ថកិច្ចជំនាញពាក់ពន្ឋ័ឡើយ
ក្រចេះ៖ សកម្មភាពនៃការដឹកជញ្ជូនឈើល្មើសច្បាប់ចេញពីដែនជម្រកសត្វព្រៃឡង់ខេត្តស្ទឹងត្រែង ត្រូវបានគេដឹងថា បាននិងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគក្រេង ដោយប្រើប្រាស់មធ្យោបាយទូក កាណូតដឹកជញ្ចូន ចូលមកភូមិសាសាស្ត្រនានា ក្នុងទឹកដីស្រុកសំបូរ ខេត្តក្រចេះ ដោយមិនមានការំខានដល់សមត្ថកិច្ចជំនាញពាក់ពន្ឋ័នោះឡើយ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឃុំបឹងចារ ស្រុកសំបូរ ក៍ដូចជាកម្មករលើកឈើបានបង្ហើបអោយដឹងថាសកម្មភាពនៃកាដឹកជញ្ជូនឈើនៅតំបន់នោះ មានឈ្មួញធំ២បីនាក់ដែលគេតែងតែធ្វើសកម្មភាពជាប្រចាំ ប្រមូលទីញឈើផ្តាច់មុខ ដោយប្រើប្រាស់ទូក កាណូត ដឹកព្យាងឈើចេញពីព្រំប្រទល់ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ត្រង់ចំណុចអូរគ្រាក់ អូរឡង់ ចូលមកដាក់នៅអន្លង់កែនឡី ស្រុកសំបូរខេត្តក្រចេះ ដើម្បីដឹកយកទៅដាក់នៅត្រង់ចំណុចភូមិតំរ៉ែ និងកំពុងរទះ ដើម្បីលក់អោយទៅឈ្មួញលើកដាក់ឡាន កែឆ្នៃ ឬដឹកតាមទូកតូចៗ លក់ចែកចាយបន្តរ ។ ប្រភពបន្តរថា ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើនៅចំណុចទីតាំងខាងលើនោះ មានឈ្មោះលោក ជា លោកផាត ជាមន្ត្រីនគរបាលមានតួរនាទីជា ស្តីទីប៉ុស្តិ៍នគរបាលឃុំសណ្តាន់ លោកលេម និងលោកភី គឺឈ្មួញដុះស្លែររកស៊ីវិលជុំទាំងខែប្រាំងនិងខែវស្សា ដឹកឈើប្រភេទឈើឈ្លិកឃ្លុំ ឈើក្តាកកោះ ឈើត្រសេក ប្រមូលពីតំបន់ទីតាំងខាងលើ យកទៅលក់អោយឈ្មួញបន្តរ នៅចំណុចភូមិតំរ៉ែ ភូមិកំពុងរទះ និងភូមិវឌ្ឍនះ ក្នុងភូមិសាស្ត្រស្រុកសំបូរ ដើម្បីលើកសាងដាក់ឡានឬដាក់ទូកតូច គឺដឹកជញ្ជូនយ៉ាងអាធិបតេយ្យដោយពុំមានការំខានពីសំណាក់សមត្ថកិច្ចជំនាញពាក់ពន្ឋ័ឡើយ។ជាក់ស្តែងកាលពីថ្ងៃទី២៤និង២៥កន្លងទៅថ្មីៗនេះក្រុមកាងារក៍បានចុះទៅតំបន់ខាងលើនេះដើម្បីថតផ្តិតយករូបភាពជាក់ស្តែងប្រទះឃើញទូកដឹកព្យាងឈើជាច្រើនគ្រឿងនៅចំណុចកោះដំបង កំពុងក្បឿង អន្លង់កែនឡី បាននិងកំពុងធ្វើសកម្មភាពរៀបចងព្យាងដើម្បីត្រៀមដឹកចេញ ខណះក្រុមឈ្មួញទាំងនោះកំពុងឆេវឈើចេញពីទឹកដីខេត្តស្ទឹងត្រែង ។
ប្រភពពីកម្មករចងឈើនៅតំបន់នោះបង្ហើបថា បានជាពួកគាត់ឆេវឈើចេញពីខេត្តស្ទឹងត្រែង យកមករៀបក្នុងទឹកដីខេត្តក្រចេះ ដោយសារនៅចំណុចអូរឡង់ ស្រុកសៀមបូក មានក្រុមមន្ត្រីបរិស្ថានរួមនិងសមត្ថកិច្ចជំនាញពាក់ពន្ឋ័ច្រើនពេកបានជាពួកគេនាំយកមករៀបចងនៅព្រំប្រទល់ក្នុងទឹកដីខេត្តក្រចេះរួចរាល់បានរត់កាជាមួយសមត្ថកិច្ចជំនាញពាក់ពន្ឋ័រួចទើបអាចបន្តរដំណើរដឹកជញ្ជូនតាមដងទន្លេរមេគង្គចុះមកក្រោមបានដោយរលូន ។ លោក វរសេនីយ៍ត្រី ជា សាំងហុង ប្រធានស្នាក់សន្តិសុខ៧១០នៃកងរាជអាវុធហត្ថឃុំអូរគ្រៀង ស្រុកសំបូរ បានអោយដឹងថា ពាក់ពន្ឋ័ករណីដឹកជញ្ជូនឈើល្មើសច្បាប់នៅតំបន់ខាងលើ លោកបានរាយការណ៍ជូនទៅមេបញ្ជារការខេត្តរួចហើយ ក្រោយពីទទួលបានពត៌មានពីសកម្មភាពដឹកឈើនោះ លោកបានដាក់កម្លាំងទៅតំបន់នោះ ប៉ុន្តែរត្រូវបានក្រុមឈ្មួញជម្លៀសឈើបាត់អស់ លោកថាតាមបទបញ្ជារមេបញ្ជារការខេត្តគឺត្រូវមិចឃាត់បង្រាបទប់ស្កាត់រាល់បទល្មើសអោយបាន ក្នុងនោះកម្លាំងរបស់លោកបានដាក់ប្រចាំការនៅតំបន់នោះ២ថ្ងៃហាក់មានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយក្រុមការងារយើងនៅតែបន្តតាមដានសកម្មភាពនៃការដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ដែនអភិរក្សឬព្រៃការពាររបស់សហគមន៍នានានៅក្នុងតំបន់ខាងលើនោះ ដើម្បីជ្រាបច្បាស់ថា តើឃ្លាំងទិញស្តុកធំដែលក្រុមឈ្មួញទាំងនោះប្រមូលទិញយកទៅលក់ឲ្យបន្តរទីតាំងមួយណា ហើយថាតើអ្នកណាអ្នកនៅពីក្រោយខ្នងក្នុងកាប្រមូលទីញធំ នៅតំបន់នោះ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)