ភ្នំពេញ៖តាមការសង្កេតជាក់ស្តែងរបស់ក្រុមការងារ CPC NEWS បានអោយដឹងថា កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ KTV ជាង១០កន្លែង នៅខណ្ឌមានជ័យ កំពុងដំណើរការយ៉ាងរលូន ប្រឆាំងបទបញ្ជារបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធការទប់ស្កាត់និងបង្ការការនៃរីករាលដាលជំងឺកូវីដ-១៩ ។មជ្ឈដ្ឋានជាច្រើន សង្ស័យថា អាជ្ញាធរពាក់ព័ន្ធអាចទទួលបានលាភសក្ការៈហើយមើលទៅ បានជាបណ្តែតបណ្តោយអោយ KTV ទាំងនេះ បើកដំណើរការយ៉ាងរលូននិងមិនមានការបង្ក្រាប បែបនេះ ។គួររំលឹកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ បានធ្វើលិខិតមួយ គោរពជូនលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស ក្នុងកម្មវត្ថុ «ស្តីពីការបិទ KTV និង រោងភាពយន្ត នៅទូទាំងប្រទេស ក្នុងស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលជាសកល»។លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអោយបិទ KTV និង រោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីដ១៩ វាធូរស្រាល ។ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចសាជាថ្មី ដែលអនុញ្ញាតអោយ KTV អាចដំណើរការឡើងវិញ បាននៅឡើយទេ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ