ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា បនល្បែងភ្នាល់ទឹកភ្លៀង និងបៀរ អាប៉ោង ដ៏ធំបំផុតមួយ ដែលគេស្គាល់ថា ចាក់ស្តើងស៊ីក្រាស់ប្រវាស់នឹងមេឃ នៅក្រោមការចាត់ចែងរបស់ឈ្មោះ តាល់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននឹងកំពុងតែបើកលេងយ៉ាងគឃ្លើន ក្រោមក្រសែភ្នែក អាជ្ញាធរសង្កាត់ ក្រុង និងសមត្ថកិច្ចខេត្តបាត់ដំបង បានមើលរំលង… តើមកពីមូលហេតុអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពត្រូវបានជាន់ពន្លិចដល់កម្រិតណា? បើបនល្បែងមួយនេះនៅតែបន្តវត្តមានលើទឹកដីខេត្តបាត់ដំបងនោះ ។យ៉ាងហោចណាស់មានមនុស្សរាប់ពាន់នាក់ បានចូ លលេងយ៉ាងសប្បាយ ដោយសេរី ក្នុងមួយថ្ងៃៗ មិនដែលឃើញ សមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះបានម្តងណាឡើយ ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋមាន ការងឿងឆ្ងល់ថា ចុះហេតុអ្វីបានជាចៅហ្វាយខេត្តបាត់ដំបង លោក ងួន រតន: និងជាប្រធានគណ: បញ្ជាការឯកភាពខេត្តទាំងមូល បែរជាព្រងើយកន្តើយចំពោះបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយ៉ាងដូច្នេះអញ្ចឹង?។ប្រភពបានឲ្យដឹងថា បច្ចុប្បន្ន បនល្បែងភ្នាល់ទឹកភ្លៀងនេះគឺមានពីរទីតាំង ១-ស្ថិតនៅចំណុចវាល ស្រែ១០០ ក្នុងភូមិសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង ២- ស្ថិតនៅចំណុចក្រោយផ្សារភូពុយ ក្បែរវត្តទួលដូនប៉ុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងបើកលេងយ៉ាងរលូន ក៏ព្រោះតែអ្នកម៉ៅការកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ សម្រាប់បង់សេវាឲ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នមួយចំនួននោះ ដោយបានឮគេហៅល្បែងភ្នាល់ទឹកភ្លៀងនេះថា ជាល្បែងភ្នាល់ប្រវត្តិសាស្ត្រ ចាក់លុយភ្នាល់មេឃ ដែលកំពុងតែប្រឆាំងនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អ្នកដឹងហេតុការណ៍ខ្លះនិយាយថា ក្នុងរដូវកាលចាក់លុយភ្នាល់មេឃនេះ ជារៀងរាល់ឆ្នាំ គេបានសង្កេតឃើញថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ ដែលកំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងរដូវវស្សានេះធ្វើឲ្យអ្នកញៀននឹងល្បែងទឹកភ្លៀង នៅក្នុងខេត្តបាត់ដំបង ក៏កំពុងត្រូវប៉ាន់យ៉ាងពេញបន្ទុកតែម្តង ដែលការលេងល្បែ ងនេះបានធ្វើឲ្យជះឥទ្ទិពលអាក្រក់ដល់សង្គមជាតិ ដូចជាករណីលួច ឆក់ ប្លន់ ឃាតកម្ម អំពើហឹង្សា កើតឡើងពីល្បែងស៊ីសង ព្រោះទីតាំងបនល្បែងស៊ី សងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះគឺជាប្រ ភពបង្កើតឲ្យមានបទល្មើសនៅក្នុងខេត្តបាត់ដំបង ដែលបានធ្វើឲ្យរំខានសេចក្តីសុខសាន្តរបស់ប្រជា ពលរដ្ឋទូទៅ ដោយសារការបើកលេងល្បែងភ្នាល់ទឹកភ្លៀងនេះជារៀងរាល់ឆ្នាំមកហើយ គឺលេងយ៉ាងចំហរគ្មានអ្វីលាក់បាំងនោះឡើយ ហើយមិនដែលមានការបង្ក្រាបរបស់អាជ្ញាធរនិងកំលាំងសមត្ថកិច្ចខេត្តបាត់ដំបងបានម្តងណាទេ។គួរកត់សំគាល់ថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះគេសង្កេតឃើញ មានការដាក់សៃយ៉ឺន ដែលភាសាអ្នកលេងល្បែង គេហៅថា ជញ្ជីងស៊ីសងភ្នាល់ទឹក ភ្លៀង ហើយគេប្រើប្រាស់វិទ្យុទាក់ទង ប្រកាសភ្នា ល់គ្នាដូចធ្លាប់បានអនុវត្តរាប់ឆ្នាំមកហើយ ដែលប្រ ជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងទឹកភ្លៀងរបស់លោក (តាល់) នេះនិយាយថា អ្នកលេងទឹក ភ្លៀងគេភ្នាល់គ្នាចាក់ធំៗណាស់ គឺរាប់រយ រាប់ពាន់ដុល្លារឯណោះ មានអ្នកលេងខ្លះដល់ថ្នាក់លក់ផ្ទះលេងក៏មានដែរ ដោយសារតែចាញ់នឹងការភ្នាល់នេះ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀង អ្នកដែលញៀនល្បែងភ្នាល់ទឹកភ្លៀងគេតែងមកជួបជុំនៅតាមហាងកាហ្វេ និងកន្លែងទីតាំងផ្ទាល់ ដើម្បីដេ ញថ្លៃគ្នាពីអ្នកទិញដុំ(ជាគីឡូ) គិតតម្លៃអាចស្មើ ១០០០$ សន្មត់ស៊ីសងគ្នា ១កៅស៊ូ ឬ ១ម៉ឺនដុល្លារ និងលក់រាយ(ជាខាំ) ស្មើ១០០$ ស៊ីមួយសង១០ បាន១០០០$ គឺទៅតាមចំនួនទឹកលុយអ្នកចាក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះនៅទីតាំងទរទឹកភ្លៀងរបស់លោក តាល់ នោះក៏មានការលេងល្បែងជា ច្រើនប្រភេទទៀតដូច ជាបៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀន ជាដើម ។ល។ប្រភពបែកធ្លាយបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែង ស៊ីសងភ្នាល់ទឹកភ្លៀងដែលគេមិនហ៊ានចាត់ការបង្ក្រាបនោះ ព្រោះមានមេធំម្នាក់ឈ្មោះ(តាល់ )ចាំបង់លុយឲ្យមេៗថ្នាក់លើអស់ហើយ គឺគេបង់ម្តងមួយរដូវកាលតែម្តង ហេតុនេះប្រជាពលរដ្ឋបាននិយាយចំៗថា លោក ងួន រតន: ចៅហ្វាយខេត្តបាត់ដំបង បើគិតថា ល្បែងមួយនេះ ជាល្បែងប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយ ហេតុដូចម្តេចបានជាមិនចេញបទបញ្ជា ឲ្យកម្លាំង សមត្ថកិច្ចចុះទៅបង្ក្រាបអញ្ចឹង ? ឬមួយទុកសម្រាប់ឆ្នាំងបាយសេដ្ឋកិច្ចរៀងៗខ្លួនអស់ហើយ?។ បើយ៉ាងដូច្នេះមែនច្បាស់ជាគេសង្ស័យថា លោក ងួន រតន: បានត្រូវថ្នាំសណ្តំរបស់មេបនល្បែងទឹកភ្លៀង (លោក តាល់ )នេះកំពុងធ្វើឲ្យមានការលើកឡើងថា”ទន្សោងគោព្រៃតូចស៊ីតាមតូចធំស៊ីតាមធំ” ដែលអាចជាប់ពាក់នឹងការប្រព្រឹត្តអំពើពុករលួយ។មជ្ឈដ្ឋានមហាជនដែលកំពុងតាមដានសកម្មភាពបនល្បែងខុសច្បាប់នៅទីតាំងខាងលើនេះ នឹងរង់ចាំមើលថាតើអាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបង អនុវត្តន៍កណ្តាប់ដៃដែក ឬអនុវត្តន៍កណ្តាប់ដៃ ជ័រ? ហេតុអ្វីបានជាលោកមើលមិនឃើញទីតាំងបនល្បែងទឹកភ្លៀងនោះ ឬក៏អាចនាំគ្នាមើលរំលង ហាក់ឆ្ងាយពីក្រសែភ្នែកពួកគាត់អស់ហើយ ខណ: ប្រជាពលរដ្ឋដាក់ការមន្ទិលសង្ស័យថា ប្រហែលជាបានផលប្រយោជន៍ពីបនល្បែងស៊ីសងរបស់ លោក តាល់ មេទឹកភ្លៀងដុះស្លែរូបនេះ ដោយពុំមែនមិនឃើញ មិនដឹង មិនស្គាល់នោះទេ គ្រាន់តែធាតុពិតពួកគាត់មិនទាន់ចាត់ការបង្ក្រាបប៉ុណ្ណោះ ទើបធ្វើឲ្យអ្នកលេងល្បែងទឹកភ្លៀងប្រមូលផ្តុំគ្នាយ៉ាងកកកុញ ពពាក់ពពួនគ្នា ប្រសេកប្រសាច មិនខ្លាច ឆ្លងកូវីដ១៩ ដែលម្នាក់ៗប្រើប្រាស់វិទ្យុទាក់ទង មានចំនួនច្រើនលើសលុបជាងអាជ្ញាធរមានសមត្ថកិច្ច សង្កាត់ ក្រុង ខេត្តបាត់ដំបងនោះទៅទៀត។ថ្វីត្បិតតែប្រមុខថ្នាក់ដឹកនាំបានព្រមានខ្លាំងៗក្នុងការដកតំណែងជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយសម្រាប់លោក ងួន រតន: វិញត្រូវបានមហាជនមើលឃើញថា ហាក់ដូចជាមិនខ្វល់ខ្វាយនឹងរឿងអស់តំណែងនោះឡើយ ជាពិសេសគឺផ្គើននឹងការជិះសេះលែងដៃយ៉ាងរំភើយ ដែលសាធារណ: ជនទាំងនោះ ដាក់ការសង្ស័យថា បានអោបក្រសោបមេបនល្បែងទឹកភ្លៀងម៉ាខេត្តបាត់ដំបងនោះទុកជាដំឡូងដុតធ្វើជាអាហារសម្រន់ គ្រាន់បានសើមមាត់សើមកខ្លះហើយ ទើបមិនហ៊ានចាត់វិធានការ បង្ក្រាបឲ្យបានទាន់ពេលវេលាមែនទេ?។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំគិតថា រឿងយើងល្មមដល់ពេលហើយ ប្រសិនបើស្អីក៏អនុសាសន៍ ចុះបើអត់អនុសាសន៍ហ្នឹង!វាងាប់អី។ តំណែងគេឲ្យទៅធ្វើហើយ ធ្វើតាមបទបញ្ជា ឬធ្វើតាមច្បាប់ ដូចជាតួនាទីអភិបាលខេត្ដ តួនាទីអភិបាលស្រុក តួនាទីរដ្ឋមន្រ្ដី ត្រូវបានចែងក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យ ឬក៏ក្នុងច្បាប់ ជាពិសេសក្នុងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅអស់ហើយ”។ ក៏ដូចជាសមត្ថកិច្ចនគរបាលជាតិដែលមានតួនាទីជាអ្នកប្រតិបត្តិច្បាប់ ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងដ៏ធំបំផុតរបស់ឈ្មោះ (តាល់)កំពុងល្បីល្បាញនៅកណ្តា លក្រុងបាត់ដំបង ចំពេលដែលប្រជាពលរដ្ឋប្រុងប្រ យ័ត្នខ្ពស់ពីការខ្លាចឆ្លងជម្ងឺកូវីដ១៩ នៅតាមសហ គមន៍ផងនោះ ក៏មានការអំពាវនាវស្នើសុំដល់អគ្គ ស្នងការនគរបាលជាតិ ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនឹងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បើសិនជាលោ កមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ មេត្តាជួយពិនិត្យនិងចាត់វិធានការបង្រាបជាបន្ទាន់ផង…! ដើម្បីពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ