កំពង់ឆ្នាំងៈ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ប៊ន សុភី អភិបាលរង ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកថោង ចំរើនប្រធានមន្ទីរសង្គមកិច្ចខេត្ត្ត នៅរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០បានអញ្ជើញចុះសាកសួរសុខទុក្ខ បាននាំយកនូវ ថវិកា នំភីហ្សា ភេសជ្ជៈ ចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។មានប្រសាសន៍សំណេះសំណាលជាមួយកុមារកំព្រានាពេលនោះ លោក ជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន និង លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថាៈ ការរស់នៅជា កុមារកំព្រា ពិតជាបានឆ្លងកាត់នូវការលំបាកគ្រប់ឧបសគ្គ ពុំមានឪពុកម្តាយបងប្អូនសម្រាប់មើលថែនោះទេ ។ ប៉ុន្តែឧបកសគ្គទាំងនេះ គឺជាមេរៀនមួយសម្រាប់អោយកូនៗ ចៅៗ ទាំងអស់ខិតខំតស៊ូព្យាយាមប្រឹងប្រែង ជំនះរាល់កាលំបាកទាំងនេះ ដើម្បីអនាគតខ្លួនឯងនាពេលខាងមុខ ។លោកជំទាវ ឈឹម ស្រីមុំ និង លោកជំទាវប៊ន សុភី បានមានប្រសាសន៍បន្តថាៈ ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីបន្កើនភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ ជាមួយកូនៗ ក្មួយ ចៅៗ កុមារកំព្រា ដែលរស់នៅគ្មានឪពុកម្តាយ សាច់ញាតិបងប្អូន ប៉ុន្តែសូមក្មួយៗចៅៗកុំព្រួយបារម្ភ និង ត្រូវតាំងចិត្តខិតខំរៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ កូនល្អ និង ពលរដ្ឋល្អ ដើម្បីអនាគតខ្លួនឯង និង ចូលរួមចំណែកក្នុងការងារសង្គមជាតិ នាពេលខាងមុខ ។លោកជំទាវ ឈឹម ស្រីមុំ និងលោកជំទាវប៊ន សុភីបានមានប្រសាសន៍បន្តទៀតថាៈ បច្ចុប្បន្នរាជរដ្ឋាភិបាលមានការយក ចិត្តទុកដាក់ខ្ពស់ចំពោះ កុមារកំព្រា និង កុមារក្រីក្រនៅតាមសហគមន៍ឬមណ្ឌល អោយទទួលបាននៅភាពកក់ក្តៅ ទាំងការហូបចុកនិងការរៀនសូត្រ ដើម្បីអោយកុមារទំាងអស់នោះ ក្លាយជាទំពាំងស្នងឬស្សី ឬជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមជាតិនាពេលខាងមុខ ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីកុមារទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នា ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយ របស់កុមារទំាងអស់នោះក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ ។លោកជំទាវ ឈឹម ស្រីមុំ និង លោកជំទាវ ប៊ន សុភីបានបញ្ជាក់ថាៈបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានរីករាតត្បាតនៅទូទាំងសាកលោក ដូចនេះការរស់នៅក្នុងមណ្ឌលសូមក្មួយៗចៅៗត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តអោយបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃ និង សាប៊ូ អាល់កុលជាប់ប្រចាំ និង ការដាក់គម្លាតសង្គម ។នៅក្នុងឱកាសនោះ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន លោកជំទាវ ប៊ន សុភី និង លោក ថោង ចំរើន បានចែកអំណោយដល់កុមារកំព្រាចំនួន៣០នាក់ ក្នុងម្នាក់ៗទទូលបាន នំភីហ្សា១ ភេសជ្ជៈ ថវិកា១ម៉ឹនរៀល ។ ព្រមទាំងផ្តល់អង្ករ១០០គីឡូ និង ចែកជូនថវិកាដល់ លោកគ្រូអ្នកគ្រូដែលមើលថែកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រានោះផងដែរ ។ សូមបញ្ជាក់ថាៈនេះជាអំណោយផ្ទាល់របស់លោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ