កាលពីរសៀលថ្ងៃទី 1 ខែមិថុនាឆ្នាំ២០២០លោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅបង្ក្រាបទីតាំងជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទនៅចំណុចភូមិគ្រួសឃុំដូងស្រុកប្រាសាទបាល័ង្គខេត្តកំពង់ធំនៅក្នុងការចុះយុទ្ធនាការបង្ក្រាបល្បែងស៊ីសងជល់មាន់ ខាងលើនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរឹបអូសបាន ម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់ ។ការលេងល្បែងស៊ីសងនេះបានកើតឡើងជាយូរមកហើយប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនមានការបង្ក្រាបឡើយដោយសារតែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានទទួលលាភសក្ការៈពីស្រុកញៀនល្បែងទាំងអស់នេះជាប្រចាំខែ ប្រជាពលរដ្ឋបានចោទសួរនិងរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានថាតើឯណាទៅភូមិឃុំមានសុវត្ថិភាពបើអស់លោកបណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកបែបនេះ ការបង្ក្រាបល្បែងស៊ីសងកន្លងមកនៅក្នុងខេត្តកំពង់ធំពេលខ្លះប៉ះចំសមត្ថកិច្ចមួយចំនួនទៅលេងល្បែងស៊ីសងជាមួយនឹងគេដែរ ។ប្រជាពលរដ្ឋចំនួន 2 ស្រុកគឺស្រុកប្រាសាទបាល័ង្គនិងស្រុកស្ទោងសូមសំណូមពរទៅថ្នាក់ដឹកនាំខេត្តក៏ដូចសមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងអោយអស់ព្រោះអីនៅពេលដែលមានល្បែងស៊ីសងប្រជាពលរដ្ឋនៅតាមទីទួលជនបទគឺសម្រាប់មិនដែលលក់ទេម្យ៉ាងខ្លាចចោលលួចគោក្របីម៉ូតូគ្រប់បែបយ៉ាង។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ