ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្ត្រីជាមេតុងទីនម្នាក់ ត្រូវបានប៉ូលិស ស្រុកមុខកំពូល ឃាត់ខ្លួនពីបទឆបោក និងរំលោភលើទំនុកចិត្ត
Tue,23 June 2020 (Time 09:25 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 546នាក់)


(កណ្តាល)៖ ស្នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧យប់នៅចំណុចផ្ទះជនសង្ស័យ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ខណៈកូនតុងទីនជិត១០០នាក់ឡោមព័ទ្ធផ្ទះទារលុយដេញបាន ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ងួន ស្រីទូច ហៅរស់ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិ ឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ចំណែកជនរងគ្រោះជាកូនតុងទីនមាន ៩២នាក់។
ប៉ូលិសបន្តថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧យប់ មានប្រជាពលរដ្ឋប្រហែលជាង៥០នាក់ជាកូនតុងទីន ដែលមាននៅក្នុងភូមិព្រែកតាសោម ភូមិព្រែកយាយហ៊ិន និង ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នាមកហ៊ុព័ទ្ធនៅផ្ទះរបស់ជនសង្ស័យឈ្មោះ ងួន ស្រីទូច ហៅរស់(មេតុងទីន) រស់នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ដែលមានបំណងរត់ចេញពីផ្ទះ នៅពេលនោះប៉ូលិសប៉ុស្តិ៍ និងប៉ូលិដស្រុកបានទៅដល់ផ្ទះកើតហេតុ ហើយក៏បានធ្វើអន្តរាគមន៍ និងហៅជនសង្ស័យខាងលើមកអធិការដ្ឋានស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខ្លួនបានធ្វើមេតុងទីនដោយមានការឯកភាពលេងចំនួន ៥ខ្សែ មានក្បាល១០ ០០០រៀល (មួយម៉ឺនរៀល) ,ក្បាល ២០ ០០០រៀល (ពីរម៉ឺនរៀល) មានពីរខ្សែ,ក្បាល៤០ ០០០រៀល (បួនម៉ឺនរៀល) និងក្បាល ១០ដុល្លារ (ដប់ដុល្លារ)ចំនួនមនុស្សលេង២០៨នាក់សរុបចំនួន១០៤០ក្បាល ដោយអ្នកខ្លះលេងក្នុងម្នាក់ ០២ក្បាល,ទៅ៨០ក្បាលដេញជារៀងរាល់ថ្ងៃចំនួន ០៥ខ្សែមនុស្សចំនួន ០៥នាក់ ។
ជនសង្ស័យបានបន្តថា ដោយឡែកក្បាល ៤ម៉ឺនរៀល ក្នុងមួយសប្តាហ៍ដេញ ០២ដង, ចំណែកក្បាល ១០ដុល្លារ មួយសប្ដាហ៍ដេញម្ដង ក្នុងនោះខ្សែទី១ ក្បាល២ម៉ឺនរៀល ចំនួនមនុស្ស២០៨នាក់ អ្នកលេង១០៤០ក្បាល។ចំណែកមេតុងទីន(ជនសង្ស័យ)លេងចំនួន ០៥ក្បាល (នៅរស់) ដោយឡែកចំពោះកូនដែលដេញបាន និងកូនដែលត្រូវប្រមូលចុងក្រោយមានចំនួន៣៣នាក់ដែលមេតុងទីនមិនបានប្រគល់ប្រាក់ឱ្យ នោះមានទឹកប្រាក់ សរុបចំនួន ៨៦៥,៦៥០,០០០៛ (ប្រាំបីរយហុកសិបប្រាំលានប្រាំមួយសែនប្រាំម៉ឺនរៀល) ។
ស្ត្រីងួន ស្រីទូច បន្តថា ខ្សែទី២ ក្បាល២ម៉ឺនរៀល ចំនួនមនុស្សលេង ២១៦នាក់ សរុប១៥១២ក្បាល មួយថ្ងៃដេញម្ដង ។ ចំណែកជនសង្ស័យលេងចំនួន២៦ក្បាល ប៉ុន្តែសាងឱ្យឈ្មោះ ភីនុ នៅភូមិព្រែកតាសោម ចំនួន០៣ក្បាល, ឈ្មោះរ៉ាប៉ូលិស នៅភូមិកោះរកាចំនួន ០៧ក្បាល ,ឈ្មោះ ម៉ាក់ស្រីកា នៅភូមិឫស្សីជ្រោយចំនួន០៧ក្បាល និងអ្នកនៅកោះរការមិនស្គាល់ឈ្មោះ ចំនួន០៥ក្បាល,ឈ្មោះ សុខលាង នៅភូមិព្រែកតាសោមចំនួន០២ក្បាល និងឈ្មោះ រ័ត្ន នៅភូមិកោះរការចំនួន ០២ក្បាល។ សរុបកូនដែលដេញងាប់ចំនួន ៦៥នាក់ និងកូនដែលនៅរស់ ចំនួន១៥១នាក់ ។
ស្ត្រីជាជនសង្ស័យបន្តថា ខ្សែទី៣ ក្បាល១ម៉ឺនរៀលចំនួនមនុស្ស២២០នាក់ សរុប១៧៦០ក្បាល ។ចំណែកជនសង្ស័យលេង ១២ក្បាលហើយបានសាងឱ្យឈ្មោះ ពេជ្រ(លក់ទឹកកក) ចំនួន០៥ក្បាល, ឈ្មោះ អ៊ីអូន ០២ក្បាល និងឈ្មោះ ចាន់ ចំនួន ០៣ក្បាល នៅភូមិព្រែកតាសោម នៅសល់ ០២ក្បាលរបស់ជនសង្ស័យ ។
ចំណែកខ្សែទី៤ លេងក្បាល១០ដុល្លារ ចំនួនមនុស្ស ៤៣នាក់ ចំនួន១០១ក្បាល មេតុងទីន(ជនសង្ស័យ)លេងចំនួន០២ក្បាល មួយសប្តាហ៍ដេញម្ដង ហើយកូនដេញងាប់ ៨៨នាក់ នៅរស់ ១៣នាក់ ។ រីឯខ្សែទី៥ ក្បាល ៤ម៉ឺនរៀល ចំនួនមនុស្ស ៥៥នាក់ ចំនួន១២៧ក្បាល ដេញងាប់៦៨នាក់ នៅរស់៥៩នាក់ ១សប្តាហ៍ដេញម្ដង ប៉ុន្តែចំពោះមេតុងទីនដែលលេងច្រើនក្បាលខ្លួនមិនបានវាយតារាងថ្មីឱ្យកូនដឹងទេ។
លុះមកដល់ថ្ងៃទី ១៨ ខែធ្នូ២០១៩ ក៏មានរឿងកើតឡើង ដោយកូនតុងទីនទាំងអស់ផ្អើលឆោឡោ មូលហេតុដោយសាមេតុងទីនមិនបានប្រមូលប្រាក់ឱ្យកូនតុងទីនដែលដេញបាន។នៅពេលនោះជនសង្ស័យក៏បានគេចចេញពីផ្ទះទៅសម្រាកនៅមន្ទីរពេទ្យដោយសារមានជម្ងឺ រហូតដល់រយៈពេល ១១ថ្ងៃ ជនសង្ស័យក៏វិលត្រឡប់មកផ្ទះវិញ ហើយលោក អ៊ុ ឈុនស្រេង មេឃុំឫស្សីជ្រោយ ក៏បានហៅមេតុងទីន(ជនសង្ស័យ) និងកូនតុងទីនទាំងអស់មកសាលាឃុំ ដើម្បីសម្របសម្រួលគ្នា ហើយបានឱ្យមេតុងទីនប្រមូលប្រាក់ពីកូនដែលដេញងាប់ មកឱ្យកូនដែលគេដេញបាន។
ក្រោយមកជនសង្ស័យក៏ប្រមូលប្រាក់បាន០៧ដង ដោយក្នុង០១ដងបាន១០លានរៀលយកទៅផ្ទះលោកមេឃុំឫស្សីជ្រោយ ហើយលោកមេឃុំក៏ទូរស័ព្ទហៅឈ្មោះហុង ចាន់ធីតា ដែលត្រូវជាដន្លងឱ្យមកយកប្រាក់នោះសរុបចំនួន៧០លានរៀល ធ្វើឱ្យកូនតុងទីនមួយចំនួនដែលមិនទាន់បានប្រាក់មានការអាក់អន់ចិត្ត ។ ដោយឡែកប្រាក់ដែលជនសង្ស័យប្រមូលបានពីកូនតុងទីនបន្តទៀតបាន ចំនួន៣៥ លានរៀល ជនសង្ស័យបានរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ។
ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល។ ករណីនេះជំនាញ បានកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ