កណ្តាល៖ប្រជាពលរដ្ឋ សង្កេតឃើញថា ឡានដឹកដី ដឹកខ្សាច់ គ្មានផ្លាកលេខ គ្មានក្របត្រឹមត្រូវ និង ធ្លាក់ដី ហូរទឹកពេញផ្លូវ កំពុងធ្វើចរាចរណ៍ក្រោមស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខណៈសមត្ថកិច្ចកំពុងមានវិធានការ ផងដែរ ។នគរបាលចរាចរណ៍ក្រុងតាខ្មៅ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ បាននិងកំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ យ៉ាងក្តៅគគុក ដោយចាប់ឃាត់រថយន្តល្មើសច្បាប់បានជាច្រើនគ្រឿង ។ក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងនេះ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពតាមដងផ្លូវ ជាពិសេស ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច ចំពោះឥរិយាបថអ្នកបើកបរឡានធំៗទាំងនេះ ។ប្រជាពលរដ្ឋ សង្ឃឹមថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នឹងមានវិធានការបន្ថែមទៀត ចំពោះបញ្ហាទាំងនេះ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ