ព្រះសីហនុ ÷ប្រភពថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនិងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុករបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងបក្ខពួកដែលកំពុងឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។ បើតាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា ឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លីត្រូវបានលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងបក្ខពួកផ្អឹបទុកចោលរយៈពេលយូរ ដើម្បីគាបយកលុយពីប្រជាពលរដ្ឋនិងពីក្រុមហ៊ុនតាមអំពើចិត្ត។ បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនគួរមើលរំលងតទៅទៀតទេ ហើយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គួរពិនិត្យមើលភាពអសកម្មនិងអំពើពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ផងដែរ។តាមការបង្ហើបពីម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនបានឲ្យដឹងថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឃុបឃិតឲ្យមន្ត្រីម្នាក់ឈ្មោះ សេង សុខណាក់ ទទួលបន្ទុកពិនិត្យឯកសារដែលមានតួនាទីជាអនុប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ឈ្មោះ សេង សុខណាក់ តែងតែផ្អឹបទុកឯកសារមិនស៊ីញ៉េលើឯកសារកាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិឲ្យបានឆាប់រហ័សនោះទេ ហើយទង្វើបែបនេះគឺដើម្បីគាបយកលុយពីប្រជាពលរដ្ឋនិងពីម្ចាស់ក្រុមហ៊ុនយ៉ាងកំរោល។ ជាងនេះទៅទៀតពេលឯកសារទាំងនោះបញ្ជូនទៅដល់ដៃលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ក៏ត្រូវចំណាយពេលយូរផងដែរព្រោះជាល្បិចរកលុយរបស់លោក ចេង ស្រុង និងបក្ខពួក។បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ ហ៊ានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងកំរោលគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងរៀបចំដែនដី។ ហេតុនេះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនគួរបណ្តែតបណ្តោយឲ្យលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងបក្ខពួកសាងភាពល្បីល្បាញខាងពុករលួយស្រេចតែអំពើចិត្តតទៅទៀតឡើយ។ លើសនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ផងដែរហើយចាត់វិធានការតាមច្បាប់៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ