ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សាច់​ គ្រឿងក្នុងជ្រូក ឆ្អឹងជំនី, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ខូចគុណភាព នាំចូលពីថៃ(សូមប្រុង​ប្រយ័ត្ន​ផង​)
Mon,22 June 2020 (Time 03:58 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 667នាក់)


អ្នកនិយម​បរិភោគ​ សូមប្រុង​ប្រយ័ត្ន​ផង​ សាច់​ គ្រឿងក្នុងជ្រូក ឆ្អឹងជំនី, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ខូចគុណភាព នាំចូលពីថៃ

បន្ទាយមានជ័យ:ឈ្មួញទុច្ចរិត ហេតុតែចង់មានបាន មិនគិតពីជីវិតអ្នកដទៃទេ បាន លួចនាំចូលគ្រឿងក្នុងជ្រូក ឆ្អឹងជំនី, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ខូចគុណភាព នាំចូលពីថៃ តាមខេត្តបន្ទាយមានជ័យ ជាហូរហែ តាមឡានតាក់សុីទំនើបៗ ឡានធំៗ អាចនឹងធ្វើអ្នកទិញយកមកធ្វើម្ហូបប៉ៈពាល់សុខភាព គ្រោះថ្នាក់ដល់អាយុជីវិតបំផុត។
ជាក់ស្តែងខាងពេទ្យសត្វ និងគយ បានបង្ក្រាបករណីនាំចូលគ្រឿងក្នុងជ្រូកខុសច្បាប់មួយករណី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងករណីនាំមាន់រស់ ៨៤០ក្បាល។

ប្រតិបត្តិការនេះ ធ្វើឡើងដោយ ក្រុមអន្តរាគមបង្រ្កាបបទល្មើសវិស័យសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្មខេត្ត សហការជាមួយ សមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រចាំនៅក្បាលស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ុយ ទូច បានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះថា លោកបានដឹកនាំ មន្ត្រីចុះបង្ក្រាបក្រុមឈ្មួញលួចនាំជ្រូក ពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងផ្សេងៗ ដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ដោយការបង្ក្រាបនេះជាបន្តបន្ទាប់ ស្ថិតនៅចំណុចក្បាលស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្នុងនោះសមត្ថកិច្ចបង្ក្រាបករណីនាំចូលគ្រឿងក្នុងជ្រូក រួមមាន៖ ឆ្អឹងជំនីរ, ខួរ, ក្រពះ, ក្បាល, ជើង, ពោះវៀន, អណ្តាត និងពោះតាន់ ចំនួន៣៥កេស បង្កប់ក្នុងរថយន្តដឹកទំនិញ១គ្រឿង ហើយនៅថ្ងៃបន្តទៀតបង្ក្រាបនៅក្បែរគយសាលាក្រហម សង្កាត់ទឹកថ្លា រថយន្តម៉ាក Hyundai មានផ្ទុកមាន់រស់៨៤០ក្បាល។

ក្រោយពីការពិនិត្យឃើញថា ផលិតផលចម្រុះខាងលើមានការប្រែប្រួលសភាពដើម ទាំងបរិមាណ ហើយមានក្លិនស្អុយហើយនោះ សមត្ថកិច្ចជំនាញឯកភាពគ្នា សម្រេចធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅចំណុចដីវាលភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅខេត្តបន្ទាយមានជ័យ នៅតែមានឈ្មួញទុច្ចរិតលួចនាំចូលគ្រឿងក្នុងជ្រូក ខួរ ឆ្អឹងជំនី ថ្លើម មាន់រស់តាមច្រកបឹងត្រកួន ច្រម៉ាឡៃ ច្រកប៉ោយប៉ែតជារឿយ ៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ