ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ធនាគារ ជីប ម៉ុង ​​មាន​ភាព​​​រឹង​មាំ​ និង​ភាពច្នៃប្រឌិតខ្ពស់ ​អាច​​បម្រើ​​​អតិថិជ​ន​​ខ្លួន​​​​​បាន​​គ្រប់​​ស្ថាន​ភាព​​​
Mon,22 June 2020 (Time 11:52 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 566នាក់)


នៅថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ធនាគារ​ ជីប ម៉ុង ​បាន​សម្ពោធ​​ធនាគារ​​​ ជីប ម៉ុង សាខា​ លែន​ម៉ាក​ ២៧១​ ដែល​ជា​​សាខា​ទី​១១របស់ខ្លួន បន្ទាប់​​ពី​ដាក់​ឲ្យដំណើរ​ការ​នូវ​​សាខា​​​​ខេត្ត​បាត់ដំបង​ កំពង់ចាម​ និង​សៀមរាប ស្របពេល​ដែល​សេដ្ឋកិច្ចសកល​កំពុង​​​ប្រឈមនឹង​​ភាព​​មិន​ច្បាស់​លាស់​​​ដោយ​សារ​ជំងឺ​​រាត​ត្បាត​កូវីដ ១៩។
ការដាក់ឲ្យដំណើរការសាខាចំនួន៤បន្ត​បន្ទាប់​គ្នានេះ​ត្រូវបានគណៈគ្រប់គ្រង​របស់​ធនាគារ ជីប ម៉ុង​ អះអាង​ថា គឺ​ជា​ការ​រួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជំរុញ​​ចរន្ត​​សេដ្ឋកិច្ច​ឲ្យ​​កាន់​តែ​សកម្ម និង​​ជា​ការ​ពង្រឹងទំនុកចិត្តវិនិយោគិន​​ក្នុងការ​វិនិយោគ​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏​ដូចជា​ក្នុង​​ប្រទេសកម្ពុជា និង​បង្ហាញ​ពី​ភាព​​​​រឹង​មាំ​នៃ​ធនាគារ​ ជីប ម៉ុង។
លោក​ឧកញ៉ា​ លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជា​អគ្គនាយក​ស្តីទី​​ធនាគារ​​ ជីប ម៉ុង​ ​មាន​ប្រសាសន៍​ថា៖ «ការ​ដែល​ធនាគារ ជីប ម៉ុង ពង្រីក​ការ​វិនិយោគ​​របស់​ខ្លួនជា​បន្ត​បន្ទាប់​ ​ទោះ​បី​​​​ស្ថិត​ក្នុង​​អំឡុង​​​វិបត្តិ​​កូវីដ​ក្ដី​ គឺ​ដើម្បី​​ពង្រឹង​​​ភាព​ស៊ាំ​របស់​ធនាគារ​​របស់​យើង​ទល់​នឹង​ស្ថានភាព​លំបាក​ៗគ្រប់​​បែប​​យ៉ាង​​​ផង​​​ និង​​ដើម្បី​​​ផ្តល់​ជូន​​ដំណោះ​ស្រាយ​​​ខាង​ហិរញ្ញវត្ថុ​ និង​​​ផលិតផល​​​ធនាគារ​​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតខ្ពស់​ អាច​បត់បែន​បាន​ទាន់​ពេល​វេលា​​​ប្រកប​ដោយ​​ប្រសិទ្ធភាព​​​​ជូ​​ន​អតិថិ​ជន​​​ផង»។
លោក​ឧកញ៉ា​ លាង ម៉េង មាន​ប្រសាសន៍​បន្ថែម​ថា​ ធនាគារ​ ជីប ម៉ុង កំពុង​​ផ្តល់​សេវាកម្ម​​ធនាគារ​យ៉ាង​សម្បូរបែប​​ និង​​ប្រកប​ដោយ​​​ទំនុក​ចិត្តខ្ពស់​ ​​ដោយ​​​រួម​មាន​​​សេវាធនាគារ​បុគ្គល សេវា​ធនាគារ​អាជីវកម្ម​ ភ្នាក់ងារ​​ធនាគារ​ជូន​​ដល់​អតិថិ​ជន​​ ដោយ​ផ្តោតសំខាន់​លើ​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ ដើម្បី​​ផ្ដល់​ជូន​ដំណោះ​ស្រាយ​​​ហិរញ្ញវត្ថុ​​ចាំបាច់​​ផ្សេងៗ។
មួយវិញទៀត ធនាគារ​ ជីប ម៉ុង កំពុង​កសាងប្រព័ន្ធធនាគារពេលលេញមួយ ដែល​ប្រជាពលរ​ដ្ឋ​​ទាំង​អស់​អា​​ចទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។​ ធនាគារ ​ជីប ម៉ុង បាន​​ដាក់​​ឲ្យ​ដំ​ណើរ​​ការ​​កម្មវិធី​ទូរស័ព្ទដៃBank! Bank! ​សម្រាប់​ទាំង​​អ្នក​​មាន​​គណនី និង​អ្នក​​គ្មាន​​​គណនី​​​ធនាគា​​​រ ក៏​​អាច​​​​​ប្រើប្រាស់​​​បាន​ដូច​​គ្នា​។
ធនាគារ​ ជីប ម៉ុង ក៏បាន​បង្កើត​ភ្នាក់​ងារ​​ធនាគារ ​ដែលបច្ចុប្បន្ន​មាន​ភ្នាក់ងារ​ចំនួន​៥០​ទី​តាំង​ហើយ និងគ្រោង​ពង្រីក​ឲ្យ​​បាន​រហូត​ដល់​៥០០​ទីតាំង​ក្នុង​ឆ្នាំនេះ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ