(ភ្នំពេញ)៖រាជរដ្ឋាភិបាលចេញអនុក្រឹត្យការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ។មាត្រា១ នៃអនុក្រឹត្យចែងថា អនុក្រឹត្យនេះ មានគោល បំណង សម្រួល និងការបង្កបរិយាកាសដល់ការបង្កើត អាជីវកម្មតាមរយៈ ការចុះបញ្ជី អាជីវកម្ម តាមប្រ ព័ន្ធបច្ចេកវិទ្យាព័ត៌មាន (អនឡាញ) ដើម្បីចូលរួមលើក កម្ពស់បរិយាកាសធុរកិច្ច ឱ្យប្រសើឡើង និង ទាក់ទាញការវិនយោគនៅកម្ពុជា។ចំពោះនិតិវិធីនៃការចុះបញ្ជីអាជីវកម្ម បុគ្គស្នើសុំត្រូវបំពេញព័ត៌មាន និងបញ្ចូលឯកសារភ្ជាប់ តាមលក្ខណ្ឌតម្រូវទាំងអស់ ក្នុងទម្រង់អេឡិចត្រូនិក ដែលបានកំណត់ក្នុងគេហទំព័រចុះបញ្ជី https://www.registrationservices.gov.kh។មាត្រា៦ នៃអនុក្រឹត្យចែងថា ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យលើភាពត្រឹមត្រូវនៃព័ត៌មាន និងឯកសារភ្ជាប់ តាមសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួង-ស្ថាប័ននីមួយៗ ក្នុងករណីដែលព័ត៌មាន និងឯកសារមិនត្រឹមត្រូវ ត្រូវជូនដំណឹងដល់បុគ្គលស្នើសុំវិញដើម្បីធ្វើការកែតម្រូវ។ក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ ក្រសួងពាណិជ្ជកម្ម ពិនិត្យលើភាពត្រឹមត្រូវ នៃលក្ខណ្ឌតម្រូវព័ត៌មាន និងឯកសារភ្ជាប់ដែលត្រូវបានបំពេញ គ្រប់គ្រាន់ និងត្រឹមត្រូវ។បន្ទាប់ពីការឯកភាព លើការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីពន្ធដារ ក្រសួងការងារ ត្រូវពិនិត្យទទួលសេចក្តីប្រកាស ជូនដំណឹងបើកសហគ្រាស ទៅតាមលក្ខណ្ឌច្បាប់។ចំពោះការព្យួរ ឬការដកហូតវិញ្ញាបនបត្រ និងលិខិតបញ្ជាក់ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អាចព្យូរ ឬដកហូតវិញ្ញបនបត្រ និងលិខិតបញ្ជាក់ ក្នុងករណីដែលបុគ្គលស្នើសុំ មិនគោរពទៅតាមលក្ខណ្ឌតម្រូវ និងមិនផ្តល់ព័ត៌មានពិត ឬប្រើឯកសារក្លែងក្លាយ។តាមអនុក្រឹត្យ ក្នុងករណីផ្តល់ព័ត៌មាន ឬឯកសារក្លែងក្លាយ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច នឹងចាត់វិធានការតាមច្បាប់៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ