ប្រភពពីមន្ត្រីគយនៅក្នុងខេត្តកំពង់ស្ពឺ មួយចំនួនបានបង្ហើបឲ្យ ដឹងថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ហេតុនេះហើយទើបបច្ចុប្បន្នលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីៗទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ តែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកគយ ទន្ទេញជាប់មាត់ដើម្បីការពារទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។បើតាមប្រភពពីឈ្មួញនិងអាជីវករមួយចំនួនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិផ្សេងទៀតក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកនោះទេ។ជាងនេះទៅទៀតលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានបង្កើតកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ តែម្តងដើម្បីគាបយកលុយពីឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។គ្មានឈ្មួញណាហ៊ានតវ៉ាទៅនឹងសកម្មភាពពុករលួយរបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ នោះទេព្រោះអាចប្រឈមនឹងការគំរាមកំហែងសព្វបែបយ៉ាងជាមិនខាន។ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ជាប្រភពចំណូលដ៏ធំរបស់លោក ឈួន ហៃ ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ។ជាក់ស្តែង តាំងពីលោក ឈួន ហៃ ទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រួចមកគឺលោក ឈួន ហៃកិ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ទាល់តែសោះ។រីឯតែឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវ កំពុងរងការគាបសង្កត់កាន់តែខ្លាំងឡើងៗពីសំណាក់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួក។បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេព្រោះលោក គុណ ញឹម អគ្គ នាយកគយ កំពុងបណ្តោយឲ្យលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្ត។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ