(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ខួប ៨៤ យាងចូល ៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានព្រះនាមដើមថា ប៉ូល មូនីក អ៊ីហ្សី។សម្តេចម៉ែទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ដោយមានព្រះបិតាជាជនជាតិបារាំងដើមកំណើតអ៊ីតាលី និងមានព្រះមាតាជាជនជាតិខ្មែរ។សម្តេចព្រះនរោត្តមមុនិនាថ សីហនុ អាចមានបន្ទូលជាភាសាបារាំង និងអង់គ្លេស ក្រៅពីភាសាកំណើត។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងខែមេសា ឆ្នាំ១៩៥២។សម្តេចព្រះមហា ក្សត្រី ព្រះអង្គមានព្រះរាជបុត្រពីរអង្គគឺ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នរោត្តមនរិន្ទ្រពង្ស ។ប៉ុន្តែព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ ២០០៣ ដោយជំងឺបេះដូង។សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងតាមព្រះករុណា ព្រះមហាវីរក្សត្រ ស្ទើរគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។នៅឆ្នាំ១៩៩២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រទានគោរមងារព្រះអង្គពីអ្នកម្នាង ជាសម្តេចព្រះជាយានៅឆ្នាំ១៩៩៣ ទ្រង់បានទទួលគោរមងារជា សម្តេចព្រះរាជអគ្គមហេសី ។នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ សម្តេចម៉ែត្រូវទ្រង់ទទួលបានព្រះមរមងារថា សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ