បាត់ដំបង៖បើតាមសេចក្ដីរាយការណ៍របស់ពលរដ្ឋដែររស់នៅជិតវត្តប្រាសាទឯកភ្នំបានអោយដឹងថា រយះកន្លងមកក្រោមការអភិវឌ្ឍន៍របស់លោកអភិបាលស្រុកឯកភ្នំ គឺដើម្បីផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះគ្មានគិតដល់សុខទុក្ខរបស់ពលរដ្ឋនិងអ្នកធ្វើដំណើរនោះឡើយ។យ៉ាងដូចជាជីកជំរៅជ្រៅស្ទើរដល់ក្បាលប្រេត ដឹកមិនគ្រប បើកលឿន រយះកន្លងមកតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់តែបើលោកអភិបាលស្រុកពិតជាអភិវឌ្ឍន៍នោះមែនលោកនឹងមានតារាងគំរោងដើម្បីបញ្ចាក់ថាអភិវឌ្ឍន៍នោះចូលរួមពេញលក្ខណៈនៃច្បាប់ហើយដូចជាអភិវឌ្ឍន៍ថ្មីជីកស្រះឬបឹងនៅភូមិតាគម ឃុំពាមឯកមានគំរោងអោយពលរដ្ឋមើលបានខ្លះនោះដែរ។បញ្ហារឿងអភិវឌ្ឍន៍ស្ដារបឹងមហិមានេះដែរលោក មុិល សុផលអភិបាលស្រុកឯកភ្នំ តែងតែ ព្យាយាមលាក់បាំងក្នុងការអភិវឌ្ឍន៍គ្មានគោលការណ៍ណាមួយអោយច្បាស់លាស់ពីជំរៅនោះទេ។ករណីស្ដារបឹងមហិមានេះជិតវត្តប្រាសាទឯកភ្នំស្ថិតនៅ ឃុំពាមឯក ស្រុកឯកភ្នំនោះ លោក អ៊ារ មាឃ ប្រធានមន្ទីរ៉ែនឹងថាមពលខេត្តបា់ត់ដំបងបានមានប្រសាសន៍យ៉ាងខ្លីថាជំរៅមិនអាចលើសពី៥មែត្រនោះទេបើលើសគឺមានច្បាប់ពីក្រសួង។មន្ថែមទៀតថាក្នុងការអភិវឌ្ឍន៍លោកបានហាមហើយមិនអោយជីកទៀតទេ។ទោះបីការបញ្ឍប់យ៉ាងណាក្ដីក៏លោក មុិល សុផលមិនខ្វាយខ្វល់នោះដែរលោកអោយក្រុមហ៊ុន ឈ្មោះ បញ្ញាអោយកាយយកអាចម៍ដីលក់យ៉ាងរំភើយ ។ហេតុនេះប្រជាពលរដ្ឋរស់នៅទីនោះស្នើសុំដល់ក្រសួងពាក់ពន្ធគ្រប់ស្ថាប័នជាពិសេស ឯកឧត្តម ងួនរតនៈ អភិបាលនៃអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កំលាំងសើបអង្គេតនៅបញ្ហាស្ដារបឹងដ៏មហិមារ ដើម្បីអោយស្របតាមប្រសាសន៍សម្ដេចពុកផងទាន។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ