ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មានសង្វៀន ប្រជល់មាន់និងអាប៉ោង នៅស្រុកបរសេដ្ឋបើក​ដំណើរការយ៉ាងរលូន
Wed,17 June 2020 (Time 06:26 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 467នាក់)


ខេត្តកំពង់ស្ពឺ ៖ មានទីតាំងសង្វៀន (ប្រជល់មាន់និងអាប៉ោង)ស្របច្បាប់មួយកន្លែងបានដំណើរការបើកលេងបានយ៉ាងរលូនស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឬមួយអាជ្ញាធរឬសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បែរជាបនល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងរំភើយទៅវិញ។ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ច នៅស្រុកបរសេដ្ឋ ជាអ្នកបើកដៃឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយនេះបានដំណើរ ការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាបម្ដងសោះពលរដ្ឋបាននាំគ្នានិយាយថា អភិបាល ខេត្ត លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅ
ជាក់ស្ដែង(ប្រជល់មាន់និងអា ប៉ោង) ខុសច្បាប់នៅ ភូមិសាស្រ្ត ឃុំជាំស្រងាំ ស្រុក បរសេដ្ឋនេះតែម្តង។ប្រជាពលរដ្ឋ នៅឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សូមសំណូមពរទៅដល់ លោក អភិបាលខេត្ត លោក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកមេប ញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ គួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនា ញក្រោម ឱវាទចុះត្រួតពិនិត្យ ទីតាំងស ង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់បើកលេងនៅភូមិខាងលើនេះផង នឹងមានវិធានការចុះបង្ក្រាប ដើម្បីឲ្យភូមិឃុំមានសុវត្ថភាពល្អប្រសើរ។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលហើយ បានជាបិទភ្នែកឲ្យល្បែងស៊ីសងលេងយ៉ាងនេះឬមួយអាជ្ញាធរ សមត្ថកិច្ចនៅ ខេត្តកំពង់ ស្ពឺយកល្បែង ស៊ីសង ធំជាងបទបញ្ជារបស់ ថ្នាក់លើ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ