ឯកឧត្ដម សុខលូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតយកដីឡូត៍ លំនៅឋាននិងដីកសិកម្ម សម្បទានសង្គមកិច្ច
ខេត្តកំពង់ធំ : ឯកឧត្តមសុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ធំបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតដីឡូត៍ លំនៅឋាននិងដីកសិកម្មសម្បទានសង្គមកិច្ច ចំនួន៩១គ្រួសារ មកពីភូមិ៨ ក្នុងឃុំដូង.ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនៅព្រឹក ថ្ងៃទី ១៦ខែ មិថុនាឆ្នាំ២០២០។ពិធីចាប់ឆ្នោតយកដីឡូត៍លំនៅឋាន និង ដី កសិកម្ម សម្បទានសង្គមកិច្ច ត្រូវបានធ្វើឡើងនៅ.ចំណុចដីសម្បទានសេដ្ឋកិច្ច ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងជាការចាប់ឆ្នោតលើកទី៤ និងជាលើកចុងក្រោយ មានចំនួន៩១គ្រួសារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)