ព្រោះតែការប្រញាប់ប្រញាល់ អ្នកបើកបរម៉ូតូរបស់ក្រុមហ៊ុនដឹកជញ្ជូន កំពុងរងការរិះគន់ពីប្រជាពលរដ្ឋ ចំពោះការបើកបរលឿនបង្កគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖មួយរយៈពេលចុងក្រោយ នេះ ប្រជាពលរដ្ឋ សង្កេតឃើញថា អ្នកបើកបរក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានរងការរិះគន់យ៉ាងខ្លាំងក្លា ព្រោះតែការបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន និង បង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយសារតែការប្រញាប់ប្រញាល់ដឹកទំនិញជូនអតិថិជន ។
បើទោះបីជា បច្ចុប្បន្ននេះ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កំពុងតែក្តៅគគុកយ៉ាងណាក៏ដោយ តែអ្នកបើកបរមួយចំនួន នៅតែមិនគោរពច្បាប់ចរាចរណ៍ បើកបរកាន់តែព្រហើន និង ឆ្លងស្តុបពណ៌ក្រហម យ៉ាងគ្រោះថ្នាក់ជាទីបំផុត ។កត្តាដែលនាំអោយអ្នកបើកបរទាំងនេះ បើកបរក្នុងល្បឿនលឿន គឺ ត្រូវបានគេដឹងយ៉ាងច្បាស់ ថា មកពី «ការប្រញាប់ប្រញាល់» ដឹកទំនិញជូនអតិថិជនអោយទាន់ពេលវេលា តាមគោលការណ៍ក្រុមហ៊ុន ដែលបានកំណត់ ។កន្លងមក ក៏ធ្លាប់មានព្រឹត្តិការណ៍នៃអំពើហិង្សាតាមដងផ្លូវ ផងដែរ ព្រោះតែការអ្នកបើកបរទាំងនេះ បើកលឿនហើយសាចទឹកដល់អ្នកដំណើរ ។ប្រជាពលរដ្ឋ សង្ឃឹមថា អ្នកបើកបរទាំងអស់ នឹងផ្លាស់ប្តូរនូវឥរិយាបថទាំងនេះ ដើម្បីសុវត្ថិភាពខ្លួនឯងផង និង អ្នកដទៃ ផងដែរ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)