ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នាយឧត្តមសេនីយ៍ ប៉ែន វិបុល កោតសរសើរ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដែលបានខិតខំរក្សាសន្តិសុខ និងបម្រើបងប្អូនប្រជាពលរដ្ឋទទួលបានជោគជ័យនាពេលកន្លងមក
Sun,14 June 2020 (Time 05:47 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1048នាក់)


ណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។

ពីធីនេះដែរក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូអម នៃនាយកដ្ឋានបុគ្គលិក ,លោកព្រះរាជអាជ្ញាអមសាលសដំបូងខេត្ត ,លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ,លោកមេបញ្ជាការសឹករងខេត្ត ,តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ,លោកនាយការិយាល័យជំនាញ ,លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ,លោកនាយប៉ុស្តិ៍ច្រកទ្វារជ្រៃធំ ,លោកអធិការនគរបាលក្រុង/ស្រុកទាំង១១ និងមន្ត្រីជ័យលាភីជាច្រើនរូបទៀត។

តាមរបាយការណ៍ស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា មន្ត្រីជ័យលាភី ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិនៅថ្ងៃនេះរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី១៧រូប ក្នុងនោះមានខេត្តកណ្តាល០៤រូប ,ក្រចេះ០៣រូប ,កំពង់ស្ពឺ០២រូប ,ព្រះវិហារ០៣រូប ,តាកែវ០១រូប ,កោះកុង០១រូប ,ព្រៃវែង០២រូប និងខេត្តកែប០១រូប ។ ថ្នាក់វសេនីយ៍ឯក៣៣រូប ក្នុងនោះខេត្តកណ្តាល១០រូប , កំពង់ស្ពឺ០២រូប ,តាកែវ០២រូប ,កោះកុង០១រូប ,ព្រៃវែង០៥រូប និងខេត្តកែប១០រូប ។ ថ្នាក់វរសេនីយ៍ទោ៧១រូប ,ថ្នាក់វរសេនីយ៍ត្រី១៣៤រូប ថ្នាក់អនុសេនីយ៍ឯក០៣រូប និងប្រកាសតែងតាំងមុខតំណែង ថ្នាក់ស្នងការរង០៦រូប ,នាយការិយាល័យ០២រូប ,នាយររងការិយាល័យ២២រូប , អធិការរង៣០រូប និងថ្នាក់មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ចំនួន០២រូបផងដែរ ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈឿន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិក ឡើងអានព្រះរាជក្រិត្យ អនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ បានអញ្ជើញប្រគល់ ព្រះរាជក្រិត្យ អនុក្រិត្យ ប្រកាស និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីជ័យលាភី ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ដែលទើបឡើងកាន់តំណែងជាស្នងការរងនគរបាលខេត្តកណ្តាល ឡើងចាប់អារម្មណ៍ និងការសន្យានៅក្នុងអង្គពិធី ។

ក្រោយពីឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល មានមតិសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងក្នុងអង្គពីធីរួចមក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបានរួមគ្នាខិតខំបំពេញការងារ ភារកិច្ចតាមជំនាញរៀងៗខ្លួន ពិសេសត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានធ្វើការកោតសរសើរដល់នគរបាលខេត្តកណ្តាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដែលបានខិតខំរក្សាសន្តិសុខ និងបម្រើបងប្អូនប្រជាពលរដ្ឋទទួលបានជោគជ័យនាពេលកន្លងមក ៕
—— —
សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ