កណ្តាល៖លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែនសណ្តាប់ធ្នាប់ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ បានបើកកិច្ចប្រជុំសំខាន់មួយ ដោយផ្តោតសំខាន់លើបញ្ហាចំនួន៣ចំណុច ។ក្នុងនោះ ចំណុចសំខាន់មួយ គឺ បញ្ហាឡានដឹកដី ដឹកខ្សាច់ ដែលដឹកហូរទឹក ហូរខ្សាច់ និង ជ្រុះដី បង្កភាពអសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ។លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ថ្លែងប្រាប់ CPC NEWS ថា កិច្ចប្រជុំ នេះ គឺ ខ្លឹមសារស្តីពី ៖ទី១,ពិនិត្យការងារ ការអនុវត្តអនុក្រឹត្យលេខ៣៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អោយបានត្រឹមត្រូវ តាមការកំណត់របស់ថ្នាក់លើ ដាក់ចុះ និងទិសដៅបន្ត ឈានទៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្តាល ។ទី២,ផ្សព្វផ្សាយ គោលការណ៍ថ្នាក់ដឹកនាំដាក់ចុះ តាមឋានានុក្រម ដោយយកចិត្តទុកដាក់ មុខសញ្ញា ប្រើប្រាស់យានយន្ត ពិសេស អ្នកជិះម៉ូតូបើករថយន្ត ដឹកកម្មករ និង បងប្អូន កម្មករដែល បើកបរម៉ូតូ ។លោកឧត្តមសេនីយ៍ត្រីស្នងការរង បន្តថា ចំណុចសំខាន់ទី៣ គឺ បែងចែកការទទួលខុសត្រូវ ចំពោះបទល្មើសឡានដឹកដី ដឹកខ្សាច់ ដែលដឹកមានការហូរទឹក ហូរខ្សាច់ និងជ្រុះដី ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយបែងចែកការទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ និង បណ្ដាញសង្គម ដូចខាងក្រោម ៖ក/ ផ្លូវ២១A ស្វាយរលំ ពិនិត្យ ឃាត់ ពិន័យ តាមផ្លូវច្បាប់ទទួលខុសត្រូវ ដោយ កម្លាំងចរាចរណ៍នៃអធិដ្ឋាននគរបាលក្រុងតាខ្មៅ ។ខ/ ផ្លូវលេខ១១៥ ឬ ផ្លូវ២១B មានគល់ស្ពានព្រែកសំរោងចំណុច A9 និង ស្តុបព្រែកហូរទទួលខុសត្រូវដោយ ប្រធានគោលដៅ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ។គ/ ការសហការជាមួយ គ្រប់ពេលវេលា ជាមួយមន្ទីរសាធារណការ ខេត្ដកណ្តាលនៅបន្តទៅទៀត ។ចំពោះចំណុច ក/ខ/គ/នេះ ត្រូវបានលោកស្នងការអោយអនុវត្ត ពីមុននិងបន្តបន្ទាប់មកនេះ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ