(ខេត្តកំពត) ÷ មានទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយនេះបានដំណើរការបើកលេងបានយ៉ាងរលូនស្ថិតនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ឬមួយអាជ្ញាធរឬសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បែរជាបនល្បែងស៊ីសងខុសច្បាប់បើកលេងបានយ៉ាងរំភើយទៅវិញពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ច នៅស្រុកឈូកជាអ្នកបើកដៃឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់មួយនេះបានដំណើរការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ឬនឹងធ្វើការបង្ក្រាបម្ដងណាស់នោះឡើយឬមួយដូចពាក្យពលរដ្ឋបាននាំគ្នានិយាយថា÷អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅជាក់ស្ដែងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់នៅភូមិឈើទាល ឃុំឈូក បានបើកលេងបានយ៉ាងរលូនហើយពលរដ្ឋបាននាំគ្នាសង្កេតឃើញមានមនុស្សជាច្រើននាក់ឈរចាំមើលផ្លូវបិទព័ត៌មានហើយមានអ្នកខ្លះទៀតនៅចាំសម្របសម្រួលនេះហើយគេថាយុទ្ធសាស្ត្រឈ្នះឈ្នះសូម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត គួរតែមានចំណាត់ការក្តៅចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់បើកលេងនៅភូមិខាងលើនេះហើយនឹងមានវិធានការបង្ក្រាបដើម្បីឲ្យភូមិឃុំមានសុវត្ថភាពស្របពេលនេះប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យលោកអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែងស៊ីសងគ្រប់ប្រភេទផ្ទុយទៅវិញអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកឈូកបែរជានាំគ្នាបើកភ្លើងខៀវឲ្យសង្វៀន(ប្រជល់មាន់និងអាប៉ោង)ខុសច្បាប់នៅភូមិឈើទាល ឃុំឈូក បើកលេងបានយ៉ាងរំភើយទៅវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ