ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីសន្និបាតបូកសរុបលទ្ធផល ការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ឆ្នាំ២០១៩ និង លើកទិសដៅបន្ត
Wed,10 June 2020 (Time 06:04 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 995នាក់)


ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ឆ្នាំ២០១៩ ការប្រគល់-ទទួលប័ណ្ណសរសើរ លិខិតសរសើរ ដល់ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០ បានប្រារព្ធធ្វើនៅសាលាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត នាយក នាយករងសាលាខេត្ត ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងកំលាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៣៣៨នាក់។
យោងតាមរបាយការណ៍ ដែលបានអានដោយ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានលើកឡើងថា៖
ឃុំ សង្កាត់ ទាំង ១២៧ របស់ខេត្តកណ្តាល មានឃុំសង្កាត់ដែលទទួលបានពីការវាយតំលៃជាប់ជ័យលាភីពីក្រសួងមហាផ្ទៃ ជាប្រភេទទី១មានចំនួន៦៥ឃុំ ១សង្កាត់ ប្រភេទទី២ មាន៤៦ឃុំ និង៨សង្កាត់ និងប្រភេទទី៣ មានចំនួន៦ឃុំ និង១សង្កាត់។លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអោយដឹងពីការវាយតំលៃលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដោយផ្អែកទៅលើការប្រឡងប្រណាំងពីការវាយតំលៃ អំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសលទ្ធផលចាត់តាំងអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ការងារផ្សព្វផ្សាយផែនការ ការរៀបចំវេទិកាសាធារណះ ការកសាងចលនាប្រជាការពារ និងការងារពង្រឹងប៉ុស្ត៍នគរបាលរដ្ឋបាល។
ផ្តល់អនុសាសន៍ដល់កិច្ចប្រជុំទាំងមូល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា ជាការពិតណាស់ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណា្តប់ធ្នាប់សាធារណៈ ជាកក្តាគន្លឹះ ដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យ ផ្សេងៗទៀតមានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ កម្ពុជាបានឆ្លងកាត់ដំណាក់កាល នៃការធ្វើ កំណែទម្រង់ស៊ីជម្រៅជាច្រើន ក្នុងគោលបំណងដើម្បីកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។
ឯកឧត្តម បានបន្តថា ទោះបីយើងទទួលបានលទ្ធផលគួរជាទីមោទនៈក៏ពិតមែន ប៉ុន្តែការប្រព្រឹត្តទៅនៃចលនា អនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” នៅមានបញ្ហាប្រឈមជាច្រើនដែលពាក់ព័ន្ធ ដល់ការងារពង្រឹងតួនាទីដឹកនាំ ការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” ពិសេសការបំផុសចលនាប្រឡង ប្រណាំង នៅមិនទាន់ស៊ីជំរៅ ដោយនៅមានលក្ខណៈ ស្មុគស្មាញ និងបន្ទុកការងារកាន់តែច្រើន ដែលត្រូវចំណាយពេលវេលា មធ្យោបាយ សំភារ ថវិកា និងកំលាំងកាយ ចិត្ត យ៉ាងធំធេង បន្ថែមទៀត ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធ នឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំង ខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង ឱ្យបានរួសរាន់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យវេទិកាសាធារណៈទទួលបាននូវគុណប្រយោជន៍ និង ការឆ្លើយតបពិតៗ។
ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ដែលបានរួមសហការគ្នា យ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងសូមចូលរួមអបអរសាទរ ចំពោះ រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» នៅក្នុង ឆ្នាំ២០១៩ កន្លងមកនេះ ៕
សូមជម្រាបជូនផងដែរថា យោងតាមប្រកាសលេខ១៤៦១ ប្រក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់រដ្ឋបាលឃុំ-សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសវត្ថិភាព» ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានប្រគល់ប័ណ្ណ និងលិខិតសរសើរ ព្រមទាំងថវិកា ជូនដល់ឃុំ-សង្កាត់ ដែលទទួលបានជ័យលាភីជានិមិត្តរូបក្នុងនោះ៖ ចំណាត់ថ្នាក់លេខ១ មាន៦៥ ឃុំ ១សង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា១លានរៀល ចំណាត់ថ្នាក់លេខ២ មាន៤៦ឃុំ ៨សង្កាត់ ទទួលបានលិខិតសរសើរ និងថវិកា៦៥ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ មាន៦ឃុំ ១សង្កាត់ ទទួលបានលិខិតសរសើរ និងថវិកា៤០ម៉ឺនរៀល ដោយឡែកសមាជិក សមាជិកា ដែលបានចូលរួមក្នុងអង្គពិធីទាំង៣៣៨នាក់ ទទួលបានថវិកាក្នុងម្នាក់១០ម៉ឺនរៀល៕
—— —
សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ