ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង»
(ភ្នំពេញ)៖ នាវេលាម៉ោង៩ និង៣០នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង» ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រីសាលសេរីភាពជាន់ផ្ទាល់ដី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ននេះ។
ក្នុងសេចក្តីជូនដំណឹងខាងលើនោះ បានបញ្ចាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនឱ្យ បានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុងក្នុងទិសដៅស្នូលជំរុញ គោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី ៤របស់ រាជរដ្ឋាភិបាល។
គូសបញ្ចាក់ផងដែរថា វាគ្មិន ដែលនឹងអញ្ជើញចូលរួមគឺ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈ អភិបាល ខេត្តកោះកុង៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)