ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាជ្ញាធរក្រុងដូនកែវ ហ៊ានប្រឆាំងនិងផ្គើន បទបញ្ជារបស់ សម្តេច ក្រឡាហោម សខេង
Fri,08 May 2020 (Time 11:14 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 567នាក់)


ខេត្តតាកែវ) ÷ទីតាំងបនល្បែងប្រជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅកណ្តាលក្រុងដូនកែវ ខេត្តតាកែវ
ម្ចាស់បនល្បែងសុីសងមួយកន្លែងនេះ បានដំណើរការយ៉ាងរលូនដោយគ្មានអាជ្ញាធរឫសមត្ថកិច្ចពាក់ព័ន្ឋណាហ៊ានចុះមកធ្វើការបង្រ្កាបឡើយ។

ប្រភពច្បាស់ពីប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងថាបនល្បែងនេះបានបើកដំណើរការយ៉ាងគគ្រឹកគ្រេង សង្ស័យអាជ្ញាធរមានសមត្ថកិច្ចនៅក្រុងដូនកែវជាអ្នកបើកភ្លើងខៀវឲ្យម្ចាស់បនល្បែងខុសច្បាប់ដ៏ធំមួយកន្លែងនេះមានដំណើរយ៉ាងពេញទំហឹងដោយគ្មានការបង្រ្កាប។

សព្វថ្ងៃនេះប្រជាពលរដ្ឋលោកមានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់បនល្បែងនេះ ដោយខ្លាចមានអំពើហិង្សាកើតឡើងឫក៏មានចោរកម្មលួចឆក់ប្លន់ចេញពីប្រភពល្បែងនេះ។

ហើយថ្មីៗនេះទៀតប្រមុខរាជរដ្ឋាភិបាលលោកបានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កុំឲ្យបងប្អូនពលរដ្ឋមានការជួបជុំគ្នាដើម្បីការពារពីការរីរាយដាលកុំឲ្យឆ្លងជំងឺ កូវិដ ១៩ (COVID19) ក៏ប៉ុន្តែបែរជាអធិការក្រុងដូនកែវបានអនុវត្តន៏ផ្ទុយទៅវិញឬមួយដោយសារតែទឹកលុយបានជាអធិការរូបនេះភ្លេចនៅតួនាទីរបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋលោកបាននាំគ្នាសំណូមពរដល់ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណអភិ ខេត្តតាកែវ និងឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ គួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់ដ៏ធំមួយនៅកណ្តាលក្រុងខាងលើនេះដើម្បីអនុវត្តន៏នៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងទាន៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ