នៅព្រឹកថ្ងៃ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងឧកាសនៃការស្នាក់នៅស្រុកកំណើតផ្ទាល់ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំកំពូលនានា របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរាប់បាត្រចង្ហាន់ បច្ច័យមួយចំនួន ប្រគេនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំងព្រះភិក្ខុសង្ឃចំនួន ៤៩អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ឯកឧត្តម លោកជំទាវ ជាកូន ចៅ ចៅទួតទាំងអស់ បានលើកឧទ្ទិសដល់វិញ្ញាណ ក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាវិវឌ្ឍនា ដែលបាន ទទួល មរណភាពដោយរោគជរាពាធ ក្នុងជន្មាយុ៩៦វស្សា រយះពេល៤ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀងទៅ កុំបីឃ្លាងឃ្លាតឡើយ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ