អ្នករត់ម៉ូតូកង់បីក្នុងរយៈពេល២ថ្ងៃ និងម៉ូតូធំ ជាង២៥០០នាក់សម្រុកទៅដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ
ភ្នំពេញ) – ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃចន្ទ និងថ្ងៃអង្គារកន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋដែលជា អ្នករត់ម៉ូតូកង់បី និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបររហូតដល់ទៅជាង២៥០០នាក់ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួល បានតែពី១៦០ ទៅ១៨០នាក់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់ប័ណ្ណបើកឲ្យដឹងកាលពីថ្ងៃទី៧ ឧសភា ម្សិលមិញ។តាមការបញ្ជាក់របស់លោក ឡូវ នីកូវឌ្ឍនា ថា ទោះបីចំនួនអ្នកដាក់ពាក្យប្រឡងមានចំនួនច្រើន និងការប្រឡងជាក់ស្តែងមានកំណត់ក្តី ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ ដើម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់។សម្រាប់លក្ខខណ្ឌក្នុងការប្រឡង បេក្ខជន ត្រូវមានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទា ឬសុខ ភាពមួយសន្លឹក រូបថតសខ្មៅ៤x៦ចំនួន៤សន្លឹក និងត្រូវបង់តម្លៃចំនួន៤១០០០រៀល គឺបង់ តាមរយៈប្រព័ន្ធវីង៕
សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)