ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជនសង្ស័យ​ ០៣នាក់ ​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនត្រូវបានបញ្ជូនទៅតុលា
Thu,07 May 2020 (Time 11:52 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1116នាក់)


ស្វាយរៀង ៖ ព្រឹកថ្ងៃព្រហស្បត្តិ៍​ ទី០៧ ខែឧសភា​ ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន​ ០៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
នៅវេលាម៉ោង ២១:១៥​ នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខកាស៊ីណូ ថាយថិន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ង្វៀង វ៉ាន់សាម ភេទប្រុស​ អាយុ​ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត ។​ វត្ថុតាងចាប់យករួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។ ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថធ្វើការសាកសួរឈ្មោះ​ ង្វៀង វ៉ាន់សាម បានសារភាពថា៖ ខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់ធ្វើការនៅការដ្ឋានសំណង់​ និងស្នាក់នៅទីនោះតែម្តង។​ រហូតដល់វេលាម៉ោង ២៣:០០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានឱ្យឈ្មោះ​ ង្វៀង វ៉ាន់សាម ទៅចង្អុលបង្ហាញកន្លែងស្នាក់នៅរបស់ជនសង្ស័យ​។ ក្រោយមកសមត្ថកិច្ចក៏ធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ទៀតនៅចំណុចការដ្ឋានសំណង់នៅខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។​ ចាប់បានជនសង្ស័យឈ្មោះ​ ត្រឹង មិញទៀន ភេទប្រុស​ អាយុ​ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត​ ខេត្តស្វាយរៀង ,​ ឈ្មោះ ត្រឹង ក្វឹកឌឹក ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ វត្ថុតាងចាប់យករួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់,​ ទូរស័ព្ទដៃចំនួន ០២ គ្រឿង,​ សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012​ 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ