ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោកវរសេនីយ៍ត្រី លាង ពៅ ធ្វើការបដិសេធច្រានចោលរឿងការចុះផ្សាយ ចោទប្រកាន់ថារូបលោក ប្រើអំណាច និង តួនាទី ទៅកាងបទល្មើស នឹងជំរិតទារប្រាក់ពីក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើ
Sun,31 May 2020 (Time 01:20 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 621នាក់)


ខេត្តឧត្តរមានជ័យ៖ ក្រោយពីមានការចុះផ្សាយលោកវរសេនីយ៍ត្រី លាង ពៅ ជាមន្ត្រីនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ប្រចាំនៅខេត្តឧត្តរមានជ័យ បានធ្វើការបដិសេធច្រានចោលនូវព័ត៌មានជាច្រើនអង្គភាព ដែលបានធ្វើការចុះផ្សាយ ដោយចោទប្រកាន់ទៅលើរូបលោកថា ប្រើអំណាច និង តួនាទី ទៅពាក់ព័ន្ធ នឹងរកស៊ីបទល្មើសព្រៃឈើ ដើរកាងបទល្មើស និងជំរិតទារប្រាក់ពីក្រុមឈ្មួញដែលរកស៊ីបទល្មើស។ លោកវរសេនីយ៍ត្រី លាង ពៅ មន្រ្តីនគរបាលនាយកដ្ឋានចារកម្ម នៃក្រសួងមហាផ្ទៃ ប្រចាំនៅខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០។
លោកវរសេនីយ៍ត្រី លាង ពៅ បានធ្វើការបកស្រាយ តាមទូរស័ព្ទប្រាប់អង្គភាពសារព័ត៌មានគេហទំព័រ រស្មី ជាយដែន យើងអោយបបានដឹងថា៖ ក្រោយពីមានបងប្អូនសារព័ត៌មានយើងមួយចំនួន បានចុះផ្សាយបំភ្លើស ចោទប្រកាន់ទៅលើរូបលោកថាជាឈ្មួញរកស៊ីបទល្មើសព្រៃឈើនោះ គឺលោកមិនបានទៅពាក់ព័ន្ធនឹងការជួញដូរបទល្មើសព្រៃឈើអ្វីនោះទេ។ លោកបានបន្តទៀតថា៖ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក កុល វិបុល ប្រធានការិ យាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការខេត្តឧត្តរមានជ័យ បានចុះពិនិត្យឈើដែលទុកនៅក្នុងផ្ទះរបស់លោក ដែលជាឈើ ប្រមូលពីដីចំការ យកមករក្សាទុកជាយូរឆ្នាំមកហើយ ដោយឈើនោះ ជាប្រភេទឈើទ្រាស ប៉ុណ្ណោះ ក្រោយមកសមត្ថកិច្ចបានដក កម្លាំងទៅត្រឡប់វិញអស់។
លោកបន្តអោយដឹងថា៖ ការចោទប្រកាន់លោក ជាអ្នកដើរកាងបទល្មើសផង ហើយថែមទាំងបានជំរិតទារប្រាក់ពីក្រុមឈ្មួញ ដែលរកស៊ីបទល្មើសព្រៃឈើទៀតនោះ គឺមិនមែនជាការពិតនោះឡើយ លោកសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការថា ចំពោះព័ត៌មានធ្វើការចុះផ្សាយធ្វើអោយប៉ះពាល់កិត្តិយស និង អង្គភាពរបស់លោក គឺវាខុសនឹងការពិត។
លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ដោយមានការបញ្ជាផ្ទាល់ពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង ខេត្តឧត្តរមានជ័យ បានបញ្ជារូបលោក អោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ធ្វើការបង្ក្រាបរថយន្តយីឌុបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាល ស ទ្រុងពណ៌ខៀវ ពាក់ស្លាក់លេខ ព្រៃវែង 3B.07.75 បានដឹកឈើប្រភេទលេខ២ ចំនួន ១០,១១៧ម៉ែត្រគូប ស្ថិតនៅចំណុចអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយតៃកុងរយន្តបានរត់គេចខ្លួនបាត់ស្រមោលសូនឈឹង។
ហើយនៅថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ៥ និង៣០នាទីព្រឹក ដោយមានការ ដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជ អាជ្ញារង លោកបានសហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ចុះបង្ក្រាបរថយន្តប្រភេទត្រេនតូ(ហៅវ៉េអង) បានមួយគ្រឿងទៀត ធុនធំ ពាក់ស្លាក់លេខ កំពង់ចាម 3B.72.50 ដែលដឹកឈើប្រភេទលេខ២ ស្ថិតនៅចំណុចភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រមទាំងឃាត់មនុស្សចំនួន ៣នាក់ ទី១ៈ ឈ្មោះ អ៊ួង ប៊ូណាំ ភេទប្រុស អាយុ ២៣ឆ្នាំ ជាម្ចាស់រថយន្ត ត្រូវជាក្មួយរបស់លោក អ៉ឹង ជាវឆាយ ហើយកន្លងមកគេបានដឹងថា ជាឈ្មួញរកសុីដឹកជញ្ជូនឈើ ដុះស្លែ ជាយូរឆ្នាំ មកហើយ ទី២. ឈ្មោះ លឹម គឹមលី ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ទី៣.ឈ្មោះ ម៉េង ម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ។
ក្រោយពីធ្វើការបង្ក្រាបរួចមក កម្លាំងចម្រុះបានរៀបចំឯកសារ នឹងវត្ថុតាងឈើលេខ ២ រថយន្ត និងមនុស្សដែលពាក់ព័ន្ធ ប្រគល់ទៅអោយរដ្ឋបាលព្រៃឈើចាត់ការបន្តទៅតាមនីតិវិធី។ ជាចុងក្រោយលោកក៏សំណូមពរអោយមានការផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការស្រាវជ្រាវឡើងវិញ អោយបានច្បាស់លាស់សិន មុននឹងធ្វើការផ្សាយព័ត៌មាន ជៀសវាងនាំអោយប៉ះពាល់ដល់កិត្តិយស និង អង្គភាពរបស់គេដែលល្អៗ៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ