សាលាដំបូងរាជធានីភ្នំពេញ បន្តចំណាត់ការលើមជ្ឈមណ្ឌលកម្សាន្តរ៉ុកលើបញ្ហាប្រើប្រាស់គ្រឿងញៀន ដែលគេស្គាល់ថា អ្នកឧកញ៉ា គិត ធាង ជាម្ចាស់រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តចំណាត់ការអនុវត្តច្បាប់ដាក់ទោសលើក្រុមជនប្រព្រឹត្តគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកបន្ថែមទៀត ក្រោយករណីមួយទើបនឹងប្រកាសសាលក្រមរួចដោយតុលាការ កាលពីចុងខែ កុម្ភៈ កន្លងមកនេះ។សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០២០ ដែលបណ្តាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា សាលាដំបូងកំពុងស៊ើប សួរ លើសំណុំរឿងមួយករណីទៀត ដែលបានប្រព្រឹត្តទៅនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកនោះផងដែរ ដោយចៅក្រមស៊ើបសួរកំពុងសួរចម្លើយ អ្នក ពាក់ព័ន្ធ, ប្រមូលភស្តុតាងនានា និងត្រៀមបញ្ជូនទៅជំនុំជំរះក្នុងពេល ឆាប់ៗខាងមុខនេះ។សេចក្តីប្រកាសព័ត៌មានដដែលរបស់សាលាដំបូងរាជធានីភ្នំពេញ នៅបានបញ្ជាក់ដែរថា កន្លងមកនេះ គឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីបានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្ម ទណ្ឌលេខ១៣១៥ ដែលមានជនជាប់ចោទចំនួន ៣៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុស ច្បាប់នូសារធាតុញៀន, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, សមគំនិតក្នុងអំពើប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់កម ខណ្ឌចំការ មន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារ ចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និងពិន័យជាប្រាប់ពី៣លានរៀល ដល់៨លានរៀល។សូមបញ្ជាក់ថា ប្រភពពីបណ្តាញសារព័ត៌មានមួយចំនួនបានរាយការណ៍ក្នុងរយ:ពេល១ សប្តាហ៍ចុងក្រោយនេះ គឺបានបង្ហាញថា លោកឧកញ៉ា មិនស្ថិតនៅមន្ទីរឃុំឃាំងទេ គឺបន្តសំរាកនៅមន្ទីរពេទ្យ១ ក្នុងរាជធានីភ្នំពេញ ដដែលក្នុងនេះផងដែរអង្គភាពគេហទំព័រ រស្មីស្ទឹងសង្កែយើងនៅមិនអាចសូមការបំភ្លឺរណាមួយពីតំណាងអ្នកឧកញ៉ា បាននោះទេដោយពីមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ