បន្ទាប់ពីឃើញឈ្មួញចុះទិញហើយបំភ័យថាបើមិនលក់ដីឱ្យក្រុមហ៊ុនគង់តែរដ្ឋដកយកដីវិញទើបធ្វើឱ្យពួកគាត់ព្រួយបារម្ភលើកគ្នាមកសាលាស្រុកសុំឱ្យអាជ្ញាធរជួយធ្វើបណ្ណ័កម្មសិទ្ធិ៖ លោក ឈៀង គឹមសឿង និងអ្នកស្រី ឡូត សំអាត មកពីភូមិកំពង់ពោធិ ឃុំក្រាំងយ៉ូវ បានប្រាប់ថា ពួកគាត់នាំគ្នាមកសាលាស្រុកពេលនេះ គឺស្នើរសុំឱ្យរដ្ឋបាលស្រុកជួយសម្របស ម្រួល ដើម្បីផ្តល់នូវបណ្ណកម្មសិទ្ធិស្របទៅតាមច្បាប់។ ពួកគាត់បានបន្តថា ប្រជាពលរដ្ឋប្រមា នជាង៤០០គ្រួសារ មកពីភូមិចំនួន៥ រួមមាន ភូមិកំពង់ពោធិខាងជើង ភូមិកំពង់ពោធិខាងត្បូង ភូមិអណ្តូង ភូមិទួលក្រាំង និងភូមិទួលក្រូច បានធ្វើស្រែនៅចំណុចកន្លែងចក និងដើមទោល ដែលជាអតីតអាងស្តុកទឹកកាលពីសម័យខ្មែរក្រហម តាំងពីឆ្នាំ១៩៨២មកម្លេះ។ ហើយកាលពីឆ្នាំ១៩៩៣ សម្តេចតេជោ មកអភិវឌ្ឍជីកប្រឡាយដាក់ស្ថានីយបូមទឹក ប្រជាពលរដ្ឋកាន់តែច្រើន មកបង្កបង្កើនផលនៅតំបន់នោះ ហើយក៏លែងក្លាយទៅជាអាងទឹកទៀតដែរ។ ហើយក៏មានអ្នកខ្លះលក់ទៅឱ្យឈ្មួញដែរ ប៉ុន្តែ ស្រាប់តែកាលពីថ្មីកន្លងទៅនេះ ក្រុមអ្នកគក់ជេរដី បានចុះប្រមូលទិញ ហើយបានបំភ័យថា បើមិនព្រមលក់ទេ ដីហ្នឹងក៏គង់តែរដ្ឋយកដែរ ប្រយ័ត្នលុយក័អត់ដីក៏អស់។ ទើបធ្វើឱ្យពួកគាត់ព្រួយបារម្ភ ហើយធ្វើការស្នើរសុំឱ្យអាជ្ញាធរជួយចេញបណ្ណ័កម្មសិទ្ធិឱ្យ តាមរយៈភូមិ ឃុំ ហើយដោយសារតែចាំបាត់ចាំបាត់ ក៏នាំគ្នាមកធ្វើការស្នើរសុំដល់សាលាស្រុកតែម្តងទៅ ដើម្បីឱ្យស្របច្បាប់ កុំឱ្យក្រុមឈ្មួញចេះតែដើរបំភ័យ ហើយណាមួយពួកគាត់គ្មានដីបង្កបង្កើនផលណា ក្រៅអំពីដី១កន្លែងនេះដែរ។ លោក ជឺ គឹមហៃ អភិបាលរងស្រុកស្អាង ដែលបានចេញមកជួបប្រជាពលរដ្ឋ បានប្រាប់ថា ដីនៅនោះ ត្រូវបានចុះបញ្ជីរជាដីរដ្ឋទៅហើយតាំងពីឆ្នាំ២០០៧មកម្លេះ ប៉ុន្តែ ប្រជាពលរដ្ឋនៅតែអាចអាស្រ័យផលបាន នៅពេលដែលត្រូវមិនទាន់ត្រូវការ។ ហើយក្នុងនាមរដ្ឋបាលស្រុក គឺមិនអាចសម្រេចថា នឹងចេញប្លង់ឱ្យ ឬមិនចេញប្លង់ឱ្យនោះទេ ប៉ុន្តែ លោកនិងធ្វើរបាយការណ៍ បញ្ជូនទៅតាមឋាននុក្រម ដើម្បីធ្វើការពិនិត្យសម្រេច៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ