ក្រចេះ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ចុះរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដោយឃាត់បានម៉ូតូអត់ពន្ធគ្មានស្លាក់ជាច្រើនគ្រឿងធ្វើការផាកពិន័យ។សូមបញ្ជក់ដែរថា កម្លាំងសមត្ថកិច្ចបានចាប់ផ្ដើមអនុត្តច្បាប់នៅតាមគោលដៅសំខាន់ៗ តាំងពីវេលាម៉ោង ៦:០០នាទីព្រឹក ក្នុងនោះគេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគឺបានចូលរួមគោរពអនុវត្តច្បាប់ ដោយពាក់មួក ដាក់កញ្ចក់ បានគ្រប់គ្នា ប៉ុន្តែអ្វីដែលគួរអោយគត់សម្គាល់នោះ គឺម៉ូតូភាគច្រើននៃម៉ូតូល្មើសច្បាប់ ជាប្រភេទម៉ូតូអត់ពន្ធ គ្មានស្លាកលេខ ដូច្នេះហើយត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ និងផាកពិន័យទៅតាមច្បាប់។លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរងនគរបាលខេត្តក្រចេះ ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ចរាចរណ៍ បានអោយដឹងថា សម្រាប់ខេត្តក្រចេះមាន ១២ គោលដៅ ប៉ុន្តែការអនុវត្តទៅតាមថ្ងៃសេស និងថ្ងៃគូ ហើយអនុវត្តនៅលើផ្លូវជាតិលេខ៧ និងលេខ៧៣ សម្រាប់ក្នុងខេត្ត ការអនុវត្តមានការចល័តចុះឡើង ដោយប្រើកម្លាំង សរុប ១១៩នាក់ នគរបាលចរាចរណ៍ មាន៩០នាក់ ក្នុងនោះមានអង្គភាពពាក់ព័ន្ធចូលរួមដូចជា រដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត។ ក្រោយពីអនុវត្តបានរយៈពេល ១ព្រឹក សមត្ថកិច្ចជួបបទល្មើសច្រើន គឺម៉ូតូអត់ស្លាកលេខ ពោល គឺម៉ូតូអត់មានពន្ធ គ្មានស្លាកលេខ ចឹងគាត់ត្រូវប្រឈមនឹងការផាកពិន័យនូវទឹកប្រាក់ចំនួន ១២ម៉ឺនរៀល។ទោះជាយ៉ាងណាក្ដី លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច បានបញ្ជាក់អះអាងថា ទោះបីជាម៉ូតូនោះមានសភាពយ៉ាងណា ក៏ដោយ គឺត្រូវអនុវត្តអោយស្មើភាពគ្នា។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបររថយន្តធុនធំក្តី តូចក្ដី និងម៉ូតក្ដី ចូលរួមទាំងអស់គ្នា ដើម្បីគោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ