លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ លោកវរសេនីយ៍ឯក ធីរ៉ាក់វ៉ាត់ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទបូរី ។ក្នុងការជួបប្រជុំរវាងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាមួយមេបញ្ជាការយោធាខេត្តចន្ទបូរីក្នុងថ្ងៃនេះ គឺបានដោះស្រាយទំនាស់ដែលបានកើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់ស តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពីមុនមក ដោយភាគីថៃព្រមរុះរើរោងដែលថៃបានសាងសង់នៅលើ ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ស ចេញ ។លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន ឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ