ក្រសួងមហាផ្ទ្ទៃ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតីភាពពិធីខាងលើ កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជេីញចូលរួមពី អនុប្រធានលេខាធិការដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីជាច្រេីនរូបទៀត។នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានលេខាធិការដ្ឋាន ក៏បានរំលឹកពីសាវតាបង្កេីតលេខាធិការដ្ឋាន គ.ប.ផ.ក តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន តាំងពីមន្ត្រីមានចំនួនតិច រហូតមន្ត្រីមានចំនួនច្រេីន ពីមួយបន្ទប់ រហូតមានច្រេីនបន្ទប់ ហេីយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលេីកទ្បេីងថា លេខាធិការដ្ឋាន ដែលជាសេនាធិការ របស់គណ:កម្មាធិការ ក៏ដូចជាបម្រេីការងារជូនក្រសួងមហាផ្ទៃ បានកសាងទាំងធនធានមន្ត្រី ទាំងចំណេះដឹង ទាំងសម្ថភាពមន្ត្រីគ្រប់ជំនាញ និងបានបំពេញតួនាទីភារកិច្ចជំនាញ ដោយទទួលបានជោគជ័យបេសកម្មការងាររស្របតាមផែនការយុទ្ធសាស្ត្រ របស់គណៈកម្មាធិការ និងមានការកោតសរសេីរគាំទ្រពីថ្នាក់ដឹកនាំក្រសួង និងប្រជាពលរដ្ឋផងដែរ ហេីយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបន្តថា លទ្ធផលជោគជ័យដំធំធែងទាំងអស់នេះ គឺមានការចូលរួមសហការល្អជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ វិស័យឯកជន និងការខិតខំបំពេញតួនាទីភារកិច្ចរបស់មន្ត្រីចំណុះលេខាធិការដ្ឋានផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមថា នឹងមិនបំភ្លេចសហការី និងមន្ត្រីដែលខិតខំតស៊ូប្រឹងប្រែងបម្រេីការងារជាមួយគាត់តាំងពីដេីមទេ ។ជាទីបញ្ជប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ក៏សូមកោតសរសេីរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន និងមន្ត្រីទាំងអស់ ដែលបានបំពេញការងារជំនាញបានល្អ រហូតទទួលបានលទ្ធផលផ្លែផ្កាជាច្រេីន និងសូមខិតខំការងារបន្តទៀត ដេីម្បីភាពរីកចម្រេីនរបស់អង្គភាពទាំងអស់គ្នា ហេីយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញេី ដល់មន្ត្រីនគរបាល នៃលេខាធិការដ្ឋានទាំងអស់ ត្រូវពង្រឹងសម្ថភាពជំនាញ ទាំងចំណេះដឹងហេីយក៏ត្រូវមានសីលធម៍ អាកប្បកិរិយា និងវិន័យជានគរបាលជាតិផងដែរ។បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯកបាន បំពាក់ឋានន្តរស័ក្កិ និងប្រគល់លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃលេខាធិការដ្ឋាន គ.ប.ផ.ក ជាច្រើនរូប៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ