ខេត្តក្រចេះ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំកម្លាំងជំនាញផ្នែករដ្ឋបាលជលផលកាំពី រួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ក្រុងក្រចេះ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងរំលាច ក្រុងក្រចេះ។លោក ម៉ុក ពន្លក នាយរងខណ្ឌ បានអោយដឹងថា សមត្ថកិច្ចចម្រុះ ដកហូត និងរឹបអូសបានឧបរណ៍នេសាទល្មើសច្បាប់មួយចំនួនរួមាន៖- លូស្បៃមុង និងលូសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន ៣២មាត់លូ។- របាំងស្បៃមុង និងរបាំងសាច់អួនក្រលាញឹកចំនួន ៣២ខ្សែ ប្រវែង ១៦០០ម។- លបណរ៉ាវចំនួន០២គ្រឿង និងរបាំងចំនួន០១ខ្សែ ប្រវែង១២០ម។- បង្គោលចម្រឹងឫស្សីឃ្លៃ ចំនួន៤៥០ដើម។- ចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន ១៥គីឡូក្រាម។ វត្ថុតាងទាំងអស់ ត្រូវក្រុមចម្រុះសម្រេចដុតបំផ្លាញចោលនៅហ្នឹងកន្លែងព្រោះថា មានការលំបាកក្នុងការដឹកជញ្ជូន ។លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា បើទោះជាពេលនេះ មិនទាន់ឈានចូលរដូវបិទនេសាទក្តី ប៉ុន្តែការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង និងសាច់អួនក្រលាញឹក(សាច់ប៉ាក់) គឺត្រូវច្បាប់ហាមឃាត់ដាច់ខាត មិនអនុញ្ញាតិអោយប្រើឡើយ។ ហេតុដូច្នេះ បើសិនជាបងប្អូនអ្នកនេសាទនៅតែលួចធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ខាងលើ ថ្ងៃណាមួយសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន បងប្អូននឹងត្រូវទទួលទោសតាមមាត្រា៩៩ ចំនុចទី៧ នៃច្បាប់ស្តីពី ជលផល ដោយត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពីមួយ (១) ឆ្នាំ ទៅបី (៣) ឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅ ហាសិបលាន (៥០.០០០.០០០)រៀល និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិិរដ្ឋ ឬ បំផ្លាញចោល៕ សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ