ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលរដ្ឋសំណូមពរអភិបាលខេត្តព្រៃវែង ជួយអន្តរាគមន៍ទៅ ជំទប់ទី១ឃុំរាធរ ដែលបានប្តឹងទារលុយ៥លាន ជាថ្នូរ ការខូចខាតស្រូវអស់ប្រហែល៥ម៉ឺនរៀល ដោយអចេតនា
Tue,19 May 2020 (Time 03:44 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 656នាក់)


ព្រៃវែង៖ លោក ឃឹម ភឿន និង ភរិយា រស់នៅ ភូមិឈ្នះជ័យក្រោម ឃុំរាធរ ស្រុកព្រះស្តេច បានឲ្យដឹងថា បន្ទាប់ពីប្រមូលផលស្រូវរួច លោកបានដុតចំបើងក្នុងស្រែរបស់ខ្លួន តែអកុសល្យចំហាយភ្លើងបានធ្វើឲ្យស្លោកខូចស្រូវ របស់ លោក សួន វន្ថន ជាជំទប់ទី១ឃុំរាធរ និងប្រពន្ធឈ្មោះ ម៉ៃ ស្រី ដែលមានស្រែជាប់ភ្លឺគ្នា។

បន្ទាប់ពីបានដឹងថា ខូចខាតស្រូវគេ លោកបានឲ្យប្រពន្ធទៅផ្ទះឈ្មោះ សួន វន្ថន ដើម្បីទទួលខុសត្រូវ តែចៃដន្យមិនបានជួប ក្រោយមកកូនស្រីខ្លួនសម្រាលកូន ក៏មកថែទាំកូនទាំងអស់គ្នានៅពេទ្យអ្នកលឿង។ បន្ទាប់មកទើបដឹងថា ភរិយា លោក សួន វន្ថន ឈ្មោះ ម៉ៃ ស្រី បានប្តឹងទៅប៉ុស្តិ៍នគរបាល ទាមទារប្រាក់៥លានរៀល។ លោកក៏បានចូលខ្លួនមកដោះស្រាយ នៅផ្ទះអនុភូមិដោយបានទទួលស្គាល់កំហុសដោយអចេតនារបស់ខ្លួន ព្រមទាំងសុំសងប្រាក់១០ម៉ឺនរៀល ដើម្បីជួសជុលការខូចស្រូវអស់ប្រហែលជិត១០០គីឡូក្រាមនោះ តែលោក សួន វន្ថន មិនព្រមទទួលទេ។ ស្រាប់តែប៉ុន្មានថ្ងៃបន្ទាប់ មេប៉ុស្តិ៍នគរបាលបានកោះហៅគាត់មកធ្វើកិច្ចសន្យាទទួលស្គាល់កំហុស ដោយប្រាប់ថា ព្រោះ លោក សួន វន្ថន បានធ្វើលិខិតសុំដកពាក្យប្តឹងវិញហើយ។

សូមបញ្ជាក់ថា បើតាមលិខិត ចុះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០ លោក សួន វន្ថន ខ្លួនឯង បានស្នើសុំលោកនាយកប៉ុស្តិ៍នគរបាលឃុំរាធរ ដកពាក្យបណ្តឹងលើឈ្មោះ ឃឹម ភឿន ព្រោះថា លោក ភឿន បានទទួលស្គាល់កំហុស។ បន្ទាប់មក ក្នុងថ្ងៃដដែល លោក សួន វន្ថន បានធ្វើលិខិតមួយច្បាប់ទៀតរាយការណ៍ជូន ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះសេ្តចថា (លោកមិនឲ្យឈ្មោះឃឹមភឿនសងប្រាក់ទេ គឺគ្រាន់តែឲ្យមេភូមិនិងប៉ុស្តិ៍រដ្ឋបាលរាធរធ្វើការអប់រំគាត់និងធ្វើកិច្ចសន្យាកុំឲ្យដើរដុតចំបើងពាលវាលពាលកាលតទៅទៀត)។ បើផ្អែកតាមលិខិតនេះ គ្រាន់តែជាការរាយការណ៍ភូតកុហក់ថ្នាក់លើយកល្អតែប៉ុណ្ណោះ។

ព្រោះថា លោក សួន វន្ថន បានឲ្យប្រពន្ធរបស់ខ្លួន ឈ្មោះ ម៉ៃ ស្រី បន្តប្តឹងករណីនេះ ទៅតុលាការខេត្តព្រៃវែងទៀត ដែលរឿងនេះតុលាការកំពុងចាត់ការ ហើយទោះបីឈ្មោះ ឃឹម ភឿន សុំឲ្យតុលាការជួយសម្របសម្រួល សងសំណងសមស្របតាមទំហំខូចខាត ក៍ឈ្មោះ សួន វន្ថន និងប្រពន្ធ នៅតែមិនព្រមដែរ។

លោក ឃឹម ភឿន និង ភរិយា សូមសំណូមពរដល់សាលាដំបូងខេត្តព្រៃវែងមេត្តាជួយផ្តល់យុត្តិធម៌ជូនគ្រួសារគាត់ ជាពិសេស សំណូមពរដល់ ឯកឧត្តម ស្ប៉ោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ហ៊ី បាវី មេត្តាជួយអន្តរាគមន៍ឲ្យ លោក សួន វន្ថន ជំទប់ទី១ឃុំរាធរ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានមេត្តាចេះយោគយល់អធ្យាស្រ័យដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ចេះដោះស្រាយបញ្ចប់បញ្ហាតិចតួច មិនត្រូវបង្កើតបញ្ហាតូចទៅជាធំ បង្ករការលំបាកដល់រាស្ត្រក្នុងមូលដ្ឋានបែបនេះទេ៕
—— —
សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ