ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងនៅតែបន្តលេងយ៉ាងរលូនដោយគ្មានសមត្ថកិច្ចរូបណាចុះបង្រ្កាបឡើយ!
Mon,18 May 2020 (Time 11:38 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 491នាក់)


តបាត់ដំបង៖ ល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត នៅកណ្ដាលក្រុងបាត់ដំបង របស់ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើក ខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ ។
បាត់ដំបង ៖ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុតមួយ ដែលគេស្គាល់ថា នៅក្រោមការចាត់ចែងរបស់លោក អ៊ួន តាល់ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន និងកំពុងតែបើកលេងយ៉ាងគឃ្លើន ខណៈអាជ្ញាធរ និងសមត្ថកិច្ចក្រុង និងខេត្តបាត់ដំបង បានមើលរំលង តើមកពីអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅទីណាទៅ ? បើបនល្បែងមួយនេះនៅតែបន្តវត្តមានលើទឹកដីអាណាចក្រខេត្តបាត់ដំបង ។

ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត នៅកណ្ដាលក្រុងបាត់ដំបង សូម អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនិង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មេត្តាជួយពិនិត្យ និងចាត់វិធានការបង្រ្កាបផងទាន ដើម្បី ភូមិ ឃុំ មានសុវត្តិភាព។
ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោងមួយដែលគេស្គាល់ឈ្មោះ អួន តាល់ ជាម្ចាស់ល្បែងសុីសងជាយូរលង់មកហើយនោះ គេសង្កេតឃើញថា ទីតាំងបនល្បែងនេះ ដែលស្ថិតនៅចំណុច វាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបន្តបើកលេងសាជាថ្មី មានមនុស្សចូលលេងជាច្រើនរយពាន់នាក់ បានចូលលេងយ៉ាងសប្បាយ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញ ផ្ទះល្បែងសុីសងមួយនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងល្បែងខាងលើនេះម្ដងណាឡើយ ។
ប្រភពបានបន្តទៀតថា ម្ចាស់បើកល្បែងសុីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនឹង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូនបែបនេះ។

ប្រជាពលរដ្ឋបានរិះគន់ថា តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឯណាទៅ ? បើមានល្បែងសុីសងបែបនេះ តែមានល្បែងសុីសង ច្រើនកើតមាន អំពើរ អសន្តិសុខ សង្គម ។ ប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យ់ដើម្បីចាត់វិធានការ់បង្រ្កាបល្បែងសុីសងខាងលើនេះ ដើម្បីភូមិ ឃុំយេីង មានសុវត្ថិភាព៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ