ខេត្តរតនគិរី ៖ តាមអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងកំពុងរៀបចំឯកសារផ្លូវការ ដើម្បីប្តឹងមនុស្សយ៉ាងតិច១៤នាក់ ករណីញុះញង់ឲ្យពលរដ្ឋដុតស្នាក់ការឧទ្យានុរក្ស២ដែល ស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគីរី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។លោក នេត្រ ភត្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា មន្ទីរបរិស្ថានខេត្តបានកំណត់មុខ សញ្ញាមនុស្សទាំង១៤នាក់នោះបានហើយ ហើយពួកគេជាមេខ្លោងដែលបានញុះញង់ឲ្យពល រដ្ឋប្រមាណ៧០នាក់ទៅដុតបំផ្លាញស្នាក់ការមន្ត្រីឧទ្យានុរក្ស២ចំនួន២ខ្នង ដែលជាសម្បត្តិរដ្ឋ ហើយនោះជាទង្វើខុសច្បាប់ដែលមិនអាចអត់ឱនឲ្យបាននោះឡើយ។លោក នេត្រ ភក្ត្រា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុនៃការឈានដល់ដុតកម្ទេចស្នាក់ការមន្ត្រីឧទ្យានុរក្សនេះក៏ព្រោះកាលពីថ្ងៃទី ៨-៩ ខែឧសភានេះកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំនៅស្រុកតាវែងបានសហការជាមួយកម្លាំងអធិការស្រុកតាវែង បានចុះធ្វើសកម្មភាពយាមល្បាតទប់ស្កាត់ការកាប់រានដីព្រៃធ្វើកម្មសិទ្ធិក្នុងតំបន់របៀងអភិរក្សជីវចម្រុះស្ថិតក្នុងភូមិសាស្ត្រឃុំតាវែងលើដោយកម្លាំងចម្រុះបានបោះស្លាកសញ្ញាហាមកាប់ដើមឈើ និងហាមកាប់រានទន្ទ្រានដីព្រៃបោះស្លាកនៅតាមទីតាំងដែលមានការកាប់រានយកដីព្រៃ ហើយបានធ្វើការដកហូត រណារយន្តចំនួន ២ គ្រឿង និងរុះរើរោងចម្ការចំនួន ៤ កន្លែង និងពលរដ្ឋធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពទៀត។ ចំណែកដីព្រៃជាច្រើនហិកតាដែលក្រុមពលរដ្ឋទាំងនោះទន្ទ្រានកាន់កាប់ដោយខុសច្បាប់នឹងត្រូវដកហូតមកវិញ។លោកបន្តថា ការអនុវត្តច្បាប់នេះបានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៧៥ នាក់ដែលរំលោភច្បាប់នោះមានការខឹងសម្បាយ៉ាងខ្លាំងហើយបាននាំគ្នាមកដុតបំផ្លាញទីស្នាក់ការតែម្តង។សូមជម្រាបថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ មានប្រជាពលរដ្ឋចំនួន៧៥នាក់មធ្យោបាយម៉ូតូ៤០គ្រឿងនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២០ បាននាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នង ត្រង់ចំណុចអូរឡាប៉ង ស្ថិតនៅក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ តាមព័ត៌មានទទួលបានគឺដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្សទើបពួកគេកៀងគរគ្នាជិត១០០នាក់មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យនោះចោលតែម្តង។ប្រភពព័ត៌មានខាងលើបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹកផងដែរ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ