ភ្នំពេញ៖ មេឆ្នោតកាងល្បែងនិងបញ្ជាកូនចៅអុកឡុកផ្អើលរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ យីហោ «V168» និង «K38» គឺជារបស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី នៅល្ងាចថ្ងៃទី១ ១ ខែឧសភា ឆ្នាំ២០២០ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ ។ បញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបើកការស៊ើបអង្កេត ស្វែងរកពិតនៃករណីដ៏ក្តៅគគុកមួយនេះ ។សូមបញ្ជាក់ថា ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានក្លាយជាមេបនល្បែងស៊ីសងខុសច្បាប់ ស្ទើរតែប៉ាវផ្តាច់ ក្នុងរាជធានីភ្នំពេញ ទាំង១៤ខណ្ឌ និង ១០៥ ប៉ុស្តិ៍រដ្ឋបាល ដែលមានយីហោ «V168» និង «K38» ។ប្រភពព័ត៌មានច្បាស់ការណ៍ បង្ហើបប្រាប់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះ ថា ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានដាក់កូនកញ្ច្រែងអោយកត់ឆ្នោតវៀតណាម និងមានឥទ្ធិពល អាចប្រើសមត្ថកិច្ចឱ្យចុះទៅចាប់អ្នកកត់ឆ្នោតផ្សេងៗដែលមិនមែនជាគូកនរបស់ខ្លួន ។ទង្វើខាងលើនេះ ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី បានអោយក្រុមបងធំជាដៃជើងរបស់ខ្លួន ធ្វើសកម្មភាពទៅគំរាមអុកឡុក ទីតាំងកត់ឆ្នោតវៀតណាម ដែលមិនកត់ហើយឡើងមកអោយពួកខ្លួន ។តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ «V168» និង «K38» របស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានការ លួងផង ខោកផង គំរាមផង ។ទី១-ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។ទី២-ប្រើវិធានលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន ធានាការពារ នៅពីក្រោយខ្នង។ទី៣-បើអ្នកណា មិនព្រម ក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២ ហេង ឡាលីន គម្រាម ធ្វើអោយភ័យខ្លាច បាក់ស្មាតី។ជាក់ស្តែងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ទីតាំងផ្ទះលេខ២៧E0z ផ្លូវលេខ១០៩ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ នួន សានិត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងឆ្នោតវៀតណាមខាងលើនេះ ដោយឃាត់ខ្លួនអ្នកស៊ីឈ្មួលកត់ឆ្នោតស្រី២នាក់ និងអ្នកចាក់ម្នាក់ប្រុស ។ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាម យីហោ «V168» និង «K38» របស់ឈ្មោះ សម្បត្តិ គ័ង និង ឈ្មោះ ពុទ្ធ ស្រ៊ុន រស្មី ចុះទៅគំរាមឲ្យកត់ឲ្យពួកគេ ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពលអំណាចពួកគេ គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ខ្លួន ។ពលរដ្ឋបានបញ្ជាក់ថា ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័ស្សនាម «V168» និង «K38» នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត បានអួតខ្លួនថាជាជំនួយការអ្នកធំម្នាក់ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។ជុំវិញករណីនេះភ្នាក់ងាររបស់យើងមិនអាចទាក់ទងទៅបុគ្គលឈ្មោះ ពុទ្ធ ស៊្រុនរស្មី និងឈ្មោះ សម្បត្ត គ័ង ហៅ K38 & V168 បានទេ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ