ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៤ ឧសភា នេះ គឺជាថ្ងៃដែល ភិក្ខុ ឡុង ចន្ថា សុំមកលាចាកសិក្ខាបទ(សឹក)ដោយខ្លួនឯងនៅវត្តភ្នំបុរី ប៉ុន្តែគិតមកត្រឹមម៉ោង០៩ព្រឹកថ្ងៃនេះ គឺមិនមានកម្មវិធីសឹកបានកើតឡើងឡើយ ។ព្រះសង្ឃនៅវត្តភ្នំបុរីស្ថិតក្នុងកន្លែងត្រូវធ្វើពិធីសឹកបានមានសង្ឃដីកាបញ្ជាក់ថា លោកឡុង ចន្ថា បានចេញទៅវត្ត «គោកពោធិ៍» ជាស្រុកកំណើតលោក មានរយៈពេល៣ថ្ងៃមកហើយ ដោយមិនបានដឹងដំណឹងយ៉ាងណានោះទេមកទល់ថ្ងៃនេះ ។យោងតាមព្រះអង្គនៅវត្តភ្នំបុរី មានសង្ឃដីកាទៀតថា លោកឡុង ចន្ថា ទើបមកគង់នៅវត្តភ្នំបុរីនេះ បានរយៈជាង១ឆ្នាំប៉ុណ្ណោះ ។ ហើយបើតាមលោកឡុង ចន្ថា ធ្លាប់មានសង្ឃដីកាប្រាប់កន្លងមកថា បើលោកបួសឧបជ្ឈានៅវត្តណា នោះលោកត្រូវទៅសឹកវត្តនោះវិញ ។ ក៏ប៉ុន្តែមិនមានប្រភពច្បាស់លាស់ណាមួយថា គាត់សឹកនៅវត្តណានោះឡើយ ។សូមរំលឹកថា ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៤ ឧសភា ឆ្នាំ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯង ក្រោយមានការបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Facebook ។ នៅក្នុងកិច្ចសន្យាដែលបានធ្វើឡើងនៅវត្តតុំ ជាវត្តព្រះមេគណ មានទីតាំងនៅភូមិតុំ សង្កាត់រកាក្រៅ ស្រុកដូនកែវ ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាថា «បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុងចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ» ។កាលពីថ្ងៃទី៤ ខែឧសភាផងដែរ សម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុសង្ឃ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវដែលផ្ទុះឡើងនេះ ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នាសង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការសុខចិត្តលាចាកសិក្ខាបទ(សឹក)។ការប្រព្រឹត្តខុសឆ្គង៤យ៉ាង ដែលនាំឲ្យភិក្ខុអង្គនេះត្រូវអាបត្តិបារាជិក រួមមានការសេពសន្ថវៈជាមួយស្ត្រីដែលគេហៅថា «រួមរ័កមេត្រីស្នេហ៍» ការលួចទ្រព្យរបស់គេ ការសម្លាប់មនុស្ស និងការអួតពីឧត្តរិមនុស្សធម្ម ។ ការអួតពីឧត្តរិមនុស្សធម្ម គឺជាការអួតថា ខ្លួនជាមនុស្សមានគុណវិសេសជាងមនុស្សធម្មតា ហើយបានសម្រេចធម៌វិសេស ដើម្បីទទួលបានលាភសក្ការ ពីបរិស័ទ ដែលមានជំនឿពីការអួតនោះ ។សង្ឃ ឡុង ចន្ថា អះអាងថា លោកគ្រាន់តែប្រើពាក្យសម្តីលេងសើចជាមួយនារីម្នាក់នោះ តែពុំធ្លាប់បានប៉ះពាល់រាងកាយនាងឡើយ ។ បច្ចុប្បន្នលោកគង់នៅវត្តភ្នំបុរី ។ភិក្ខុ ឡុង ចន្ថា ត្រូវបានអ្នកមិនពេញចិត្តនិងលោកបាននិយាយថា ជាសង្ឃមួយអង្គមានដីកាមិនសូវពីរោះទេ និងលេងសើចច្រើន ក្លាយជាអ្នកកំប្លែងពេលសម្តែងធម្មទេសនា ។សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ