ខេត្តកណ្តាល៖ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ នៅខេត្តប៉ែកឦសានប្រទេស លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ក្រុមការងារ នៅព្រឹកថ្ងៃទី១៣ ឧសភា ២០២០នេះ បានបន្តចុះដល់លំនៅដ្ឋាន លោក លី ប៊ុនលាង ចាងហ្វាង កាសែតកូននាគអាស៊ី ស្ថិតនៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីប្រឹក្សាយោបល់ផ្នែកច្បាប់ ដល់លោកចាងហ្វាងនិងសហការី ដែលត្រូវបានក្រុមអាជីវកម្មជីករណ្តៅយកអាចម៌ដីលក់នៅក្នុងមូលដ្ឋាននោះ «បានជេរប្រមាថ និងគំរាមសម្លាប់» ខណៈពេលដែលពួកលោកកំពុងចុះយកព័ត៌មាន ផ្សព្វផ្សាយសកម្មភាពអាជីវកម្មខុសច្បាប់របស់ពួកគេ។ក្រៅពីនេះ ថ្នាក់ដឹកនាំសមាគមបានពិនិត្យមើល សកម្មភាពចិញ្ចឹមសត្វមាន់ ទា គ្រួច និង ចក ដែលឧបត្ថម្ភពូជ និង បច្ចេកទេសផ្ទាល់ ដោយលោកប្រធានសមាគម ទេស វិបុល។ ជាលទ្ធផលឃើញថា សត្វទាំងនោះ កំពុងរីកធំធាត់គួរជាទីមោទកភាព ដែលនឹងអាចបង្កើនជីវភាពគ្រួសារលោកចាងហ្វាងឲ្យកាន់តែប្រសើរមួយកម្រិតថែមទៀតផងដែរ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ