ខេត្តកំពង់ឆ្នាំង៖ កសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយកន្លែង បានបង្ហូរទឹកកខ្វក់ចេញ (ដើម្បីកុំឲ្យត្រីងាប់ បង្ហូរទឹកចាស់ចេញ ដាក់ទឹកថ្មីពីទ្រនប់អន្លង់ជ្រៃចូល) ឲ្យចូលអូរដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រចាំថ្ងៃ បណ្តាលឲ្យលែងប្រើប្រាស់កើតដូចធម្មតា ព្រោះទឹក មានក្លិនស្អុយចំណីត្រី ទឹកមានពណ៌ស្លែ សូម្បីតែ សត្វគោមិនផឹកផង។ប្រជាពលរដ្ឋនិងអាជ្ញាធរភូមិបន្តឲ្យដឹងទៀតថា កសិដ្ឋានចិញ្ចឹមត្រីនេះ មានផ្ទៃដី៧ហិកតា មានស្រះត្រី៧ ស្ថិតក្នុង ភូមិអន្លង់ព្រីង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជារបស់ឈ្មោះ ស៊ឺ ម៉ៅ គាត់តែងតែបើកទឹកកខ្វក់ឲ្យហូរចូលប្រឡាយទឹកដែលពលរដ្ឋប្រើប្រាស់ជាច្រើនគ្រួសារ ជាច្រើនឃុំ មិនខ្វល់ផលប៉ះពាល់បរិស្ថាន និង សុខភាពប្រជាពលរដ្ឋទេ ទោះបីប្រជាពលរដ្ឋបានសំណូមពរ និង ប្តឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយទប់ស្កាត់ ក៏គ្មានប្រសិទ្ធភាពដែរ ពោលរាល់ពេលមន្ត្រី អាជ្ញាធរចុះមកពិនិត្យ កសិដ្ឋាននោះ មិនបើកទឹកចេញទេ តែពេលអាជ្ញាធរត្រឡប់ទៅវិញ គឺបង្ហូរចេញដដែលៗ។ប្រជាពលរដ្ឋ និងអាជ្ញាធរ ភូមិ បានសំណូមពរឲ្យអភិបាលស្រុក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មេត្តាចុះមកពិនិត្យ ដោះស្រាយឲ្យពលរដ្ឋអាចប្រើប្រាស់ទឹកអូរក្នុងភូមិបានជាធម្មតាវិញ។លោក ម៉ៅ ជាម្ចាស់កសិដ្ឋានបានអោយដឹងថា បច្ចុប្បន្នកំពុងខ្វះទឹកប្រើប្រាស់ផង មិនមានការបើកទឹកចោលទេ អាចចុះពិនិត្យបាន។ លោកសារភាពថា កាលមុនមានបើកមែន និងក្នុងខែវស្សាបើមិនបើកខ្លាចលិច ។ចំណែក លោក ប៉ុល ចាន់នាង មេឃុំឈានឡើង បានប្រាប់អោយដឹងថា ឆ្នាំមុនមានការបង្ហូរទឹកចេញមែន តែឆ្នាំនេះយើងមិនអនុញ្ញាតឲ្យគាត់បង្ហូរទឹកចេញក្រៅទេ កំពុងតែខ្វះទឹកប្រើប្រាស់ផង។ លោកបន្ថែមថា បន្ទាប់ពីប្រជាពលរដ្ឋប្តឹង លោកមេឃុំបានហៅម្ចាស់កសិដ្ឋានទៅណែនាំ ហើយគាត់សន្យាថាឈប់បង្ហូរទឹកចេញ ហើយនឹងរកដីជីកស្រះមួយកន្លែងសម្រាប់ស្តុកទឹកកខ្វក់នោះតែម្តង។ មិនអាចទំនាក់ទំនង លោកអភិបាលស្រុកសាមគ្គីមានជ័យ និង លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីសុំការបំភ្លឺនិងអន្តរាគមន៍ តែលោកទាំងពីរបានចូលបើកមើលឃើញហើយ តែមិនឆ្លើយតបទេ ។គួរម្លឹកថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាកសិករបង្កើនការដាំដុះដំណាំ បន្លែ ចិញ្ចឹមសត្វ ត្រី ជាដើម ដើម្បីផ្គត់ផ្គង់តំរូវការក្នុងស្រុកដែលកំពុងកើនឡើងខ្លាំង ខណប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏កាចសាហាវ កូវីដ១៩៕ដោយ ញាញ់ វី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ